ពិតជារឿងដ៏កម្រកើតឡើងបំផុត! ក្រុមហ៊ុនអាកាសចរណ៍អាឡាស្កាអ៊ែរឡាញ បានបុកសត្វខ្លាឃ្មុំកំឡុងពេលចុះចត
-

(អាមេរិក) យោងតាមសារព័ត៏មានCCNចុះផ្សាយកាលថ្ងៃទី១៧ វិច្ឆិកា នេះបានអោយដឹងថា វាគឺជារឿងដ៏មិនធ្លាប់កើតឡើងនោះទេ ដែលយន្តហោះរបស់ក្រុមហ៊ុនAlaska Airlines គឺជើងហោះហើរលេខ៦៦ Boeing 737-700បានបុកសត្វឃ្មុំខណៈកំពុងចុះចតនៅព្រលានយន្តហោះ Yakutat នៅក្នុរដ្ឋ Alaskaបែបនេះ។

អ្នកបើកយន្តហោះបានអោយដឹងថា មុនពេលចុះចតពួកគេបានឃើញសត្វខ្លាឃ្មុំ២ក្បាលកំពុងតែគេងនៅឆ្ងាយពីទីវាលចុះចត ប៉ុន្តែពេលយន្តហោះកំពុងតែរត់នៅលើផ្លូវកំឡុងពេលចុះចតសត្វខ្លាឃ្មុំនោះក៏បានរត់កាត់មក ដែលធ្វើម៉ាស៊ីនយន្តហោះផ្នែកខាងឆ្វេងប៉ះវា និងបណ្តាលអោយវាបានបាត់បង់ជីវិត ហើយចំនែកស្លាបយន្តហោះផ្នែកខាងឆ្វេងគឺត្រូវបានខូចខាតធ្ងន់ធ្ងរ។

គួរបញ្ជាក់ផងដែរថា ក្នុងយន្តហោះនោះមានអ្នកដំណើរចំនួន៦នាក់ ហើយគ្មាននរណាម្នាក់រងរបួសក្នុងហេតុការណ៏នេះទេ។ក្រោយពីបានរាយការណ៏អំពីហេតុការណ៏នេះ ក្រុមអ្នកជួលជុលរបស់ព្រលានយន្តហោះបានមកធ្វើការជួលជុលម៉ាស៊ីនផ្នែកខាងឆ្វេង និងបានយកសត្វខ្លាឃ្មុំចេញ ហើយអាជ្ញាធរតំបន់Alaskaក៏បានយកយកសាកសពសត្វខ្លាឃ្មុំដើម្បីកប់អោយបានត្រឹមត្រូវ។

មន្ត្រីព័ត៌មានសាធារណៈសម្រាប់នាយកដ្ឋានដឹកជញ្ជូននិងមធ្យោបាយសាធារណៈរបស់អាឡាស្កា បានប្រាប់CNNថា ខ្ញុំរស់នៅទីនេះស្ទើរតែជីវិតហើយ ខ្ញុំធ្លាប់ឃើញតែយន្តហោះបុកបក្សី និងសត្វស្លាបផ្សេងៗទៀត តែនេះជាលើកទីមួយហើយដែលយន្តហោះបុកសត្វខ្លាឃ្មុំបែបនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព ៖ cnn