ភ្ញាក់ផ្អើល ! ពិធីករ ដ៏មានឈ្មោះល្បី​ លោក ភោ សុផានិត ត្រូវ​បានសមត្ថកិច្ច​ចាប់ខ្លួន ពីបទ...
ស៊ីហៀង
-

អតីតពិធីករ ដ៏ល្បីឈ្មោះ លោក ភោ សុផានិត ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ ​មុខរបរ ពាណិជ្ជករ ដែលមហាជនទូទាំងប្រទេសបានស្គាល់ និង មានការគាំទ្រ យ៉ាងខ្លាំងនោះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រាប់តែ ពេលនេះ ត្រូវបានសមត្ថកិច្ច ធ្វើការចាប់ខ្លួន ពីបទ " មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលបានជួញដូរបាន"  ។ ហេតុការណ៍នេះ បានធ្វើឲ្យមហាជន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

មុននឹងឈានដល់ការចាប់ខ្លួន អតីតតារាសម្តែងរូវនេះ តាមដីការបង្គាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការកោះហៅ លោកចំនួន២ដងមកហើយ ដោយកាលពីលើកទី១ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ និងលើកទី២ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០របស់សាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទពុំបានមកបង្ហាញខ្លួននៅចំពោះមុខតុលាការទាល់តែសោះ ហេតុដូច្នេះតុលាការគប្បីនាំខ្លួនជនត្រូវចោទឈ្មោះ ភោ សុផានិត មកបង្ហាញខ្លួននៅចំពោះមុខតុលាការ។ ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញគប្បីសម្រេចនាំខ្លួនឈ្មោះ ភោ សុផានិត  ភេទ ប្រុស អាយុ៤៤ឆ្នាំ សញ្ជាតិខ្មែរ មកចំពោះមុខចៅក្រម ស៊ើបសួរដើម្បី បំភ្លឺការពិត។

បច្ចុប្បន្ន​ជនសង្ស័យ​លោក ភោ សុផានិត ត្រូវបានការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕​