(បរទេស) យោងតាមសារព័ត៏មានCNNចុះផ្សាយកាលពីថ្ងៃទី១៦ម្សិលមិញនេះបានអោយដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតរដ្ឋWisconsinបានថ្លែងកាលពីថ្ងៃច័ន្ទនេះថា ប្រសិនបើយុទ្ធនាការ របស់លោកប្រធានាធិបតី Donal Trumpទាមទារចង់អោយរាប់សន្លឹកឆ្នោតម្ដងទៀតនោះ អញ្ចឹងគាត់ត្រូវចំនាយទឹកប្រាក់៧.៩លានដុល្លា ក្នុងដំណើរការរាប់ឡើងវិញនេះ។គួរបញ្ជាក់ផងដែរថា នៅក្នុងរដ្ឋ Wisconsin គឺលោកBidenបាននាំមុខលោកTrumpចំនួន២០,៤៧០សំលេង។
ក៏ប៉ុន្តែនៅខណៈនេះ អ្នកស្រីMeagan Wolfe ប្រធានផ្នែករៀបចំការបោះឆ្នោតនៅរដ្ឋនេះបានអោយដឹងថា អ្នកស្រីពុំទាន់ទទួលបានការស្នើសុំក្នុងការរាប់សន្លឹកឆ្នោតម្តងទៀតជាផ្លូវការនោះទេ ប៉ុន្តែអ្នកស្រីគ្រាន់តែចង់ប្រាប់ទុកជាមុន ថាការចំនាយក្នុងការរាប់ឡើងវិញគឺ ៧.៩លានដុល្លា។
អ្នកស្រីបន្តថា វាត្រូវចំនាយច្រើនជាង ការរាប់ក្នុងឆ្នាំ២០១៦នៅក្នុងរដ្ឋនេះ ពីព្រោះថាត្រូវការកន្លែងធំសំរាប់ដំណើរការនេះ ព្រោះដើម្បីរក្សាគម្លាតសង្គម ដូច្នេះត្រូវតែមានបរិវេណធំ ព្រោះយើងមានអ្នករាប់ច្រើន និងមានអ្នកត្រួតពិនិត្យ រួមទាំងម៉ាស៊ីនស្កេតសន្លឹកឆ្នោតជាច្រើនថែមទៀតផង ហើយការជួលបុគ្គលិកដើម្បីពន្លឿនការរាប់អោយទាន់ពេលកំណត់ដែលបានដាក់ទុកនោះ គឺត្រូវចំនាយកាន់តែច្រើន។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn