(វៀតណាម) តាមសារព័ត៏មានវៀតណាម VN Express បានអោយដឹងថា មន្ទីពេទ្យយោធាវៀតណាម១០៨ នៅទីក្រុងហាណូយ បានប្រកាសការវះប្តូរដៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានដោយជោគជ័យ។Pham Van Vong វ័យ៣១ឆ្នាំ បានបាត់បង់ដៃខាងឆ្វេងរបស់គេ ក្នុងគ្រោះថ្នាក់ការងារមួយ កាលពី៤ឆ្នាំមុន។
ហើយ៤ឆ្នាំក្រោយមក គឺនៅថ្ងៃ៣ មករា មានបុរសម្នាក់នោះគឺបានជួបនិងគ្រោះថ្នាក់ការងារធ្ងន់ធ្ងរ។បន្ទាប់ពីសំរាកព្យាបាលនៅមន្ទីពេទ្យអស់ពេល៣អាទិត្យ ក្រុមគ្រូពេទ្យបានអោយដឹងថា ដៃខាងស្តាំរបស់គេខូចខាតទាំងស្រុង ដោយសាររបួសធ្ងន់ធ្ងរពេក មិនអាចព្យាបាលបានទេ ហើយវិធីតែមួយគត់ដើម្បីសង្គ្រោះជីវិតគេ គឺត្រូវកាត់ត្រឹមកែងដៃចេញតែម្ដង។ប៉ុន្តែដោយឡែក ដៃខាងឆ្វេងរបស់គេគឺអាចនៅវះកាត់ប្តូរបាន ដូច្នេះហើយរូបគេ និងក្រុមគ្រួសារបានសំរេចចិត្តបរិច្ចាកដៃម្ខាងនោះអោយទៅ Pham Van Vong ដែលរងចាំអ្នកបរិច្ចាកអស់ពេលជាយូរ។
អនុប្រធានមន្ទីពេទ្យលោក Nguyen The Hoang បានអោយដឹងថា ដំណើរការវះកាត់គឺត្រូវចំនាយពេលអស់៨ម៉ោង ហើយការវះកាត់គឺមានភាពស្មុគស្មាញ ដោយសារដៃអ្នកបរិច្ចាកមានមេរោគ ដូច្នេះហើយក្នុងដំណើរការនៃការបន្សំអាចបង្កជាហានិភ័យខ្ពស់ក្នុងការឆ្លងរោគដល់អ្នកត្រូវទទួលការបរិច្ចាក ដូចនេះហើយក្រុមគ្រូពេទ្យត្រូវតែធ្វើអោយបានល្អជាទីបំផុត។គួរបញ្ជាក់ផងដែរថា បន្ទាប់ពីវះកាត់រួច ដៃខាងឆ្វេងរបស់លោក Pham Van Vong អាចកាន់របស់បានធម្មតា ហើយគ្រូពេទ្យបានអោយដឹងថា ឪកាសជាសះស្បើយគឺមានភាគរយខ្ពស់។
លោក Pham Van Vong ពិតជាត្រេកអរណាស់ លោកបាននិយាយថា ពេលដែលខ្ញុំបើកភ្នែកមក ហើយឃើញខ្ញុំមានដៃទាំង២ឡើងវិញ ខ្ញុំត្រេកអររកនិយាយមិនត្រូវនោះទេ ខ្ញុំពិតជាអរគុណដល់អ្នកបរិច្ចាកខ្លាំងណាស់។តែទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យមិនបានបង្ហាញអត្តសញ្ញាណរបស់អ្នកបរិច្ចាកនោះទេ។នេះជាជោគជ័យធំបំផុត ព្រោះធ្លាប់តែវះកាត់ប្តូរសិរីរាង្គពីមនុស្សដែលស្លា.ប់ ឬស្លា.ប់.ខួរក្បាល តែនេះជាលើកទីមួយ និងដំបូងគេបង្អស់នៅក្នុងពិភពលោក ដែលទទួលបានការបរិច្ចាកសិរីរាង្គពីមនុស្សរស់ ហើយវះកាត់ដោយជោគជ័យបែបនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ vnexpress