Zac Efron តែងខ្លួនយ៉ាងសាមញ្ញបំផុតដើរក្នុងផ្សារ ទាំងដែលខ្លួនជាតារាហូលីវូដនិងមានលុយរាប់លានដុល្លារ
-


(បរទេស) តារាហូលីវូដ សញ្ជាតិអាមេរិក Zac Efron វ័យ៣៣ឆ្នាំរូបនេះ បានធ្វើដំណើរទៅលេងប្រទេសអូស្រ្តាលី នារដូវ Christmas ជិតឈានមកដល់។ហើយកាលពីថ្ងៃសុក្រ ត្រូវបានគេប្រទះឃើញរូបលោកកំពុងដើរទិញអីវ៉ាន់នៅក្នុងផ្សារទំនើបមួយកន្លែងជាមួយនិងមិត្តភ័ក្ភរបស់លោកទៀតផង។

បើទោះបីជារូបលោកតែងខ្លួនយ៉ាងសាមញ្ញាបំផុត ដោយស្លៀកខោខូវប៊យ អាវរងារមានមួក និងស្បែកជើងផ្ទាត់ក៏ដោយ តែក៏អ្នកគាំទ្ររបស់លោកនៅតែចំនាំលោកបានដដែល។ដោយឡែក ទោះបីជា Zac មានលុយច្រើនដ៏ទៅជាង២៥លានដុល្លានិងជាតារាងហូលីវូដដ៏ល្បីក៏ដោយ តែលោកតែងខ្លួនយ៉ាងធម្មតាជាទីបំផុតដើរនៅក្នុងផ្សារទំនើប ដែលធ្វើអោយអ្នកគាំទ្ររបស់លោកនិយាយថា Zac គួរស្រលាញ់មិនដូចជាតារាផ្សេងដែលចូលចិត្តតែងខ្លួនសម្ញែងថាខ្លួនគឺជាអ្នកមាននោះទេ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ msn