រំភើបចិត្តណាស់ ! ទីបំផុត លោកស្រី ទ្រី ដាណា បានជួបក្មេងប្រុសពីរនាក់ បងប្អូនដែលចាប់មាន់លក់ ដើម្បីទិញអង្ករដាំបាយហូបហើយ លោកស្រី ថែមទាំងទិញកង់២ សំភារៈសិក្សា និងជូនថវិការដល់ប្អូនៗ ចំនួន...
ស៊ីហៀង
-

លោកស្រី ទ្រី ដាណា ដែលជានារីម្នាក់ដែលមានចិត្តសប្បុរសយ៉ាងខ្លាំង លោកស្រីតែងតែជួយទៅដល់ជនក្រីក្រដែលជួបការលំបាកដោយការផ្តល់ជាថវិការ និងជួយជាដើមទុនសម្រាប់រកស៊ី ។ សព្វថ្ងៃនេះ លោកស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី គឺ ជាបុគ្គលដ៏ជោគជ័យម្នាក់ នៅក្នុងវិស័យអនឡាញ ក៏ដូចជា នៅក្នុងមុខរបរ លក់គ្រឿងអលង្ការ មាស និងពេជ្រ ដោយមានបងប្អូនជាច្រើន មិនថាអ្នកនៅទីក្រុង ភ្នំពេញ ឬ នៅតាមបណ្តាខេត្តបានអញ្ជើញមកដល់ទីតាំង ដើម្បីទិញ គ្រឿងអលង្ការទុកពាក់ លំអរកាយ យ៉ាងស្រស់ស្អាត និងស្រស់សង្ហារ។

ដោយឡែកកាលពីពេលថ្មីៗនេះ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារចំពោះក្មេងប្រុសដ៏គួរឲ្យអាណិត នេះជាការរៀបរាប់របស់លោកស្រី “អាណិតណាស់លោកអើយ យកមាន់ដើរលក់ ថាអស់អង្ករមួយថ្ងៃហើយ ឪពុកទៅធ្វើការបាត់ មិនទាន់ឃើញមក។ ឃើញគេ Share វីដេអូតគ្នាមក មិនដឹងប្រភពមកពីណា ចង់ជួយក្មេងទាំង២នេះខ្លះ។ សំណាងដែរ មានអ្នកជួយទិញ ហើយចិត្តល្អឱ្យមីទៅវិញ ខ្ញុំឃើញគេ Comment ថា​ក្មេងនេះរៀនពូកែ តែគាត់មិនសូវបានរៀន ដោយសាររវល់រកអង្ករច្រកឆ្នាំងបែបនេះ ខ្ញុំចង់ជួយគាត់ថែម ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ មានពេលរៀនសូត្រវិញ។ អាណិតណាស់។

ជាក់ស្តែងនៅថ្ងៃនេះ​លោកស្រី​ ទ្រី ដាណា បានបង្ហោះសារថា "ប្រឹងរៀនណាក្មួយៗ មីងដាណា ស្រលាញ់អ្នតស៊ូ  អាណិតណាស់ ថ្ងៃមុន ឃើញគេបង្ហោះថា២នាក់បងប្អូនចាប់មាន់លក់ ព្រោះអស់អង្ករដាំបាយមួយថ្ងៃហើយ។ ពឹងគេជួយរកមើល ពិតជាលំបាកមែន ឪពុកម្ដាយស៊ីឈ្នួលគេ មានកូន ៤នាក់ ឥឡូវទិញកង់ជូនគាត់ ២គ្រឿង សម្ភារៈសិក្សា សៀវភៅ ប៊ិច គ្រឿងឧបភោគបរិភោគ និងថវិកា 500$ ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ កូនៗបានចូលរៀនវិញ។ ត្រូវតស៊ូ មិនត្រូវឱ្យកូនចោលការសិក្សាទេ បើយើងលំបាកពេលនេះ ប្រឹងឱ្យកូនស្រួលជាងនេះបន្តិច ហើយជំនាន់ក្រោយទៀត បានចេះដឹង ស្រួលជាងនេះទៀត យូរៗនឹងលែងមានអ្នកលំបាក អរគុណមេឃុំឬស្សីជ្រុំ ស្រុកថ្មបាំង និងភរិយា ដែលជួយសម្រួលនាំយកអំណោយខ្ញុំទៅជួយក្មេងៗ"។