ចាក់ដោត ! អ្នកនាង ខាត់ សុឃីម បង្ហោះសារមួយឃ្លា ធ្វើឲ្យបងស្រីៗ ពិសេសគឺប្រពន្ធៗដែលធ្លាប់ជួបរឿងមួយនេះ ពេញចិត្តស្តូកតែម្តង
ស៊ីហៀង
-

តារាចម្រៀងអ្នកនាង ខាត់ សុឃីម គឺជាតារាចម្រៀងដ៏ល្បីឈ្មោះម្នាក់ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ទូទាំងប្រទេស ។ ម្ចាស់បទ "រងា" រូបនេះស្រាប់តែបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយនៅក្នុងសារនោះ ហាក់មិនពេញចិត្តនឹងស្វាមី ឬ មនុស្សប្រុសមួយចំនួនតូច ដែលចិត្តចេញបញ្ជា លើប្រពន្ធខ្លួន តែមិនចេះជួយប្រពន្ធនោះទេ។

អ្នកនាង បានបង្ហោះសារបែប យ៉ាងខ្លីនៅថ្ងៃទី១៨ ខែវិច្ឆិការ ឆ្នាំ២០២០ នេះថា "មនុស្សប្រុសខ្លះចូលចិត្តបញ្ជាប្រពន្ធ តែមិនចូលចិត្តជួយប្រពន្ធទេ...ខ្លាចថោក...ប្រុស១ចំនួន"។ គ្រាន់តែបង្ហោះសារមួយភ្លែតសោះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនព្រោងព្រាតថា "មែនតើបង ខ្ញុំស្អប់មនុស្សប្រុសបែបនឹងណាស់​គិតថាប្រពន្ធនឹងមិនមែនមនុស្សហើយក៏មិនចេះហត់មែន?​មនុស្សខ្លះចូលចិត្តប្រើគេតែពេលគេប្រើវិញមិនបាន។មែនហើយបងខ្លាចថោកណាស់ប្រុសខ្លះទៀតមិនហានប្រាប់គេទេថាខ្លួនឯងមានប្រពន្ទ័ផង ស្រលាញ់បងឃឹមពេញ"។