(ថៃ) តាមសារព័ត៏មានCNAចេញផ្សាយកាលពីថ្ងៃទី១៨ វិច្ឆិកា នេះបានអោយដឹងថា ក្រុមបា.តុ.ករ.យ៉ាងហោចណាស់៥៥នាក់រងរបួស និង៦នាក់ផ្សេងទៀតត្រូវរបួសដោយការ.បា.ញ់.កាំ.ភ្លើ.ង. ខណៈពួកគេបានដើរដង្ហែក្បួននៅរដ្ឋសភាថៃ។ក្រោយមកក្រុមអ្នកដង្ហែក្បួន បានប៉ះទង្គិចគ្នាជាមួយប៉ូលីសនិងក្រុមប្រឆាំងនឹងរាជានិយម ដែលត្រូវបានគេចាត់ទុយកថា នេះគឺជាអំពើ.ហិ.ង្សា.ដ៏អាក្រក់បំផុតចាប់តាំងពីចលនា.បា.តុ.កម្ម.ដឹកនាំដោយយុវជនបានកើតឡើងក្នុងខែកក្កដា។
ក្រុម.បា.តុ.ករ.រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅលើរដ្ឋសភាដើម្បីដាក់សម្ពាធលើសមាជិកសភាអំពីការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ។ពួកគេចង់អោយនាយករដ្ឋមន្រ្តីប្រាយុធចានអូចា ចុះចេញពីដំណែង និងកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ផងដែរ។លោក Piya Tavichai មេបញ្ជាការរងប៉ូលីសទីក្រុងបាងកកបានប្រាប់សន្និសីទសារព័ត៌មានថា "យើងបានព្យាយាមចៀសវាងការប៉ះទង្គិចគ្នា" ។
ប៉ុន្តែបាតុការរាប់ពាន់នាក់ ព្យាយាមដករបាំងបេតុង និងកាត់ខ្សែរលួសដែលបាំងនៅខាងក្រៅរដ្ឋសភា ដូច្នេះហើយប៉ូលីសមាន សិទ្ធក្នុងការប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុម.បា.តុ.ករ. ប៉ុន្តែលោកបានអះអាងថា ប៉ូលីសមិនបានធ្វើការបា.ញ់.កាំ.ភ្លើ.ង.ទៅកាន់ពួកគេទេ មេបញ្ជាការរងរូបនេះបន្តថា លោកនិងស៊ើបរកជនទី៣ដែលធ្វើការ.បា.ញ់.នោះអោយទាល់តែឃើញ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia