កាន់តែអាណិត ! ពេលនេះ ឌីជេ ឃ្លាំង បានបួសហើយ មូលហេតុដោយសារតែ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ បើយើងនិយាយពី ឌីជេ ដែលទទួលបានភាពល្បីល្បាញខ្លាំងកាលពីជំនាន់ឆ្នាំ២០០០ ជាងជឿថាប្រិយមិត្តច្បាស់ជាបានគិតទៅដល់ពូឃ្លាំងជាមិនខាន ពូឃ្លាំង គឺជាអ្នកចម្រៀងរ៉េបម្នាក់ដែលអាចច្រៀង អាចរ៉េប និងតែងបទចម្រៀងបានជាច្រើនបទបានទៀតផង ។ 

ជាក់ស្តែងថ្មីៗនេះអ្នកគាំទ្របានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែ គេឃើញថា ឌីជេ ឃ្លាំង បានសម្រេចចិត្ត​កោសក់បួសជាព្រះសង្ឃ ។ 

យ៉ាងណាមិញចំពោះការបួសជាព្រះសង្ឃនេះគឺព្រោះតែលោកប៉ាជាទីស្រឡាញ់របស់លោកបានទទួលមរណភាពហេតុដូច្នេះហើយទើបលោកសម្រេចចិត្តបួសបែបនេះ ។ 

បន្ទាប់ពីលោកប៉ាបានទទួលមរណភាពគេឃើញថា ព្រះសង្ឃឃ្លាំងបានបង្ហោះវិដេអូមួយឃ្លីបហើយភ្ជាប់មកជាមួយនិងសារមួយឃ្លាបែបនេះថា ៖ 

ប៉ារបស់យើងខ្ញុំនឹងយកទៅផ្ទះថ្មីរបស់គាត់នាថ្ងៃទី១៧ នេះ ម៉ោង៣រសៀលនៅវត្តសមាធិ « ផ្លូវទៅសមុទ្រចិន»៕  តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ

អត្ថបទដោយ ៖ ហ៊ាង