ត្រៀមៗៗ! ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ចំណែក​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ
ស៊ីហៀង
-

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ  បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើយវិញ បន្ទាប់ពីផ្អាកមួយរយៈដោយសារព្រឹត្តិការណ៍ ០៣វិច្ឆិកា។

ជាមួយគ្នានោះផងដែរ​ បើយោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា" ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ថា : ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ ដោយឡែកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

ទន្ទឹមនឹងនេះ ឯកឧត្តម ហង់ជួន ណារ៉ុន ក៏បានអំពាវនាវឲ្យសិស្សានុសិស្ស ខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញបន្ទាប់ពីបិទសាលារយៈពេល ២សប្តាហ៍កន្លងមកនេះ ដើម្បីត្រៀមប្រឡងទាំង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាវត្តមធ្យមសិក្សាទុតិយភូមិ ឲ្យមានលទ្ធផលល្អប្រសើរ។

ប្រភព៖ TVK