គួរឲ្យអាណិតខ្លាំងណាស់ ! លោកពាក់ មី បានប្រាប់ថា ពេលនេះស្រីនីត មកដល់ផ្ទះរបស់លោកហើយ តែនាងមិនសូវមានខោអាវល្អស្លៀកទេ នាងក៏បានប្រាប់ទៀតថា...
ស៊ីហៀង
-

កុមារី យ៉ង់ ស្រីនីត ដែលពុកម៉ែបងប្អូនបានស្គាល់ និងចង់ឃើញ គ្រប់គ្នា ព្រោះតែសម្រស់ដ៏ស្រស់ស្អាត និងស្នាមញញឹមរបស់ស្រស់របស់ប្អូនស្រី បានកំពុងធ្វើឲ្យបងប្អូនមហាជន ជាច្រើន ជាប់ចិត្ត និងស្នាមញញឹមមួយនេះយ៉ាងខ្លាំង ។ ស្នាមញញឹម របស់ប្អូនស្រី បានឆក់យកបេះដូង បងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក គ្រប់គ្នា ទើបបណ្តាលឲ្យចិត្ត របស់តារាកំប្លែង លោកពាក់មី ចង់ជួប និងចង់ហៅនាង មកថតកុនជាមួយ។

ដោយឡែននៅមុននេះបន្តិច តារាកំប្លែងរូបនេះ បានបង្ហោះរូបភាព របស់ប្អូនស្រី ដែលបានមកដល់ផ្ទះរបស់លោកហើយ ដោយភ្ជាប់ជាសារយ៉ាងខ្លីថា "ស្រីនីតមកដល់ហេីយ​ផ្ទះខ្ញុំហេីយ យប់នេះគេងជាមួយកូនស្រីខ្ញុំ​។ ​នាងមិនសូវមានខោអាវល្អរស្លៀកទេ​ គាត់ចង់រៀននៅភ្នំពេញ​ បងប្អូនណាស្រលាញ់អាណិតស្រីនីត​ ចង់ជួយនាង​ ខលមកខ្ញុំបាន​ 015300007"។