មកដល់ភ្នំពេញភ្លាម យ៉ង ស្រីនីត មានអារម្មណ៍ររំភើប ព្រោះបានមកគេងផ្ទះលោក ពែកមី ជាមួយកូនស្រីហើយ នាងបាននិយាយថា....(មានវីដេអូ)
សីហា
-

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ ក្មេងស្រី​ម្នាក់ ដ៏ស្រស់ស្អាត​ និងគួរឲ្យអាណិត បានឆក់យកបេះដូងពីមហាជន និងក្នុងបណ្តាញសង្គមហ្វេសប៊ុក នាងមានឈ្មោះថា យ៉ង់ ស្រីនីត បុប្ផាភូមិភាគឦសាន បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់បានជួប នាពេលកន្លងមក ។ ស្រីនីត បានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត តាមរយៈរូបភាព ប៉ុន្តែជីវិតរបស់នាងពិតជាលំបាកខ្លាំងណាស់ ។

ជាក់ស្តែង កាលពីថ្មីៗនេះ យោងតាមហ្វេសប៊ុកផេកឈ្មោះ Yogurt Freshy បានបង្ហាញពីភាពលំបាក គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបងទោះលំបាកហត់ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ហូប៧នាក់ក៏គាត់ថាមានសេចក្តីសុខ គាត់មកកម្មវិធីតូចខ្លឹមខ្លាំងគឺគាត់ចង់បានប្រាក់រង្វាន់ទៅសងបំណុលគេជំនួសម្តាយ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ស៊ូៗណាស្រីនីត បងជូនកំលាំងចិត្តប្អូន Freshy តូចខ្លឹមខ្លាំង ប្អូនស្រីនីតមណ្ឌលគិរី។

យ៉ង់ ស្រីនីត តាមការបញ្ជាក់ពីអ្នកស្គាល់បានឲ្យដឹងថា នាងជាសិស្សរៀនថ្នាក់ទី៥ នៃសាលាបឋមសិក្សាដាក់ដាំ ស្ថិតក្នុងវ័យ ១១ឆ្នាំ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ប៉ុន្តែប្អូនបានផ្លាស់ទីលំនៅ និងការសិក្សាមកខេត្តមណ្ឌលគិរី។ ឆ្លៀតពីរៀននៅសាលា ស្រីនីត បានដើរលក់ចេកចាប ដើម្បីជួយសម្រួលជីវភាពរស់នៅក្នុងគ្រួសារ។ ទោះបី ប្អូនស្រី ជួបការលំបាកមួយចំនួនក្នុងជីវិតរស់នៅក៏ពិតមែន ក៏ប៉ុន្តែប្អូននៅតែមានក្តីបំណង ទៅថ្ងៃអនាគតចង់ក្លាយជាគ្រូបង្រៀន និងជាអ្នកចម្រៀង។ គួបផ្សំនឹងទេពកោសល្យ ចេះច្រៀងតាំងពីកំណើត និងឱកាសដែលនាងត្រូវបានគេថតរូបផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសបុកនោះ ស្រីនីតត្រូវបានគេស្គាល់ច្រើន និងជួយឧបត្ថម្ភពីសំណាក់សប្បុរសធម៌ជាច្រើន។

ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុករបស់លោក ពែកមី បានឲ្យដឹងថា មុនចូលគេង យ៉ង់ ស្រីនីត បាននិយាយទៅកាន់ពូមីងថា “ជំរាបសួអំពូមីង មុនគេងសុំអរគុណ អុំពូមីងបងប្អូន ដែលអាណិតស្រលាញ់ ស្រីនីត”៕


សូមទស្សនាវីដេអូខាងក្រោម៖