លង់ហើយ ! មកគយគន់សម្រស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ពេលស្លៀកសម្លៀកបំពាក់បុរាណ ថតឲ្យសំអាងការ ពិតជាស្រស់ស្អាត មិនធម្មតាមែន
ស៊ីហៀង
-

មហាជនជាច្រើនប្រាកដជាស្គាល់ច្បាស់ ក្មេងស្រី​ម្នាក់ ដ៏ស្រស់ស្អាត​ និងគួរឲ្យអាណិត បានឆក់យកបេះដូងពីមហាជន និងក្នុងបណ្តាញសង្គមហ្វេសប៊ុក នាងមានឈ្មោះថា យ៉ង់ ស្រីនីត បុប្ផាភូមិភាគឦសាន បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់បានជួប នាពេលកន្លងមក ។ ស្រីនីត បានបង្ហាញពីសម្រស់ដ៏ស្រស់ស្អាត តាមរយៈរូបភាព ប៉ុន្តែជីវិតរបស់នាងពិតជាលំបាកខ្លាំងណាស់ ។

ដោយឡែកនៅថ្ងៃនេះ ប្អូនស្រីនីត បានបង្ហាញសម្រស់ដ៏ស្រស់ផូរផង់ នៅក្នុងឈុតបែបប្រពៃណីខ្មែរ ដោយនាង ថតឲ្យសំអាងការមួយ។ នៅក្នុងការតុបតែងតែ ក្នុងឈុតបែបប្រពៃណីខ្មែរ ស្រីនីត មើលទៅគឺកាន់តែស្រស់ស្អាត គួរឲ្យទាក់ទាញបំផុត។ ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sopheak Nano Make Up បានបង្ហោះរូបភាពជាច្រើន សន្លឹករបស់ប្អូនស្រីនីត​ អមជាមួយសារយ៉ាងខ្លីថា "មកមើលសម្រស់ប្អូនស្រីកូន ភូមិភាគឦសាន្ត យ៉ង់ ស្រីនីត ពេលស្លៀកសម្លៀកបំពាក់បុរាណតិចមើល ប្លែកយ៉ាងណាដែរ ក្រោមការរៀបចំពិសេសពី ប្រសិទ្ធសិរី សំអាងការ, តុបតែងមុខដោយ Sopheak Nano , រចនាសក់ Nart Make Up, ស្លៀកដោយក្រុមការងារប្រសិទ្ធសិរី សំអាងការ , ម៉ូឌែល Oun Nith_អូន នីត , អរគុណដល់ក្រុមការងារទាំងអស់គ្នា, ទទួលបង្រៀនសិស្សតុបតែងមុខនឹងសក់, វគ្គសក់VIP រយះពេល3, វគ្គផាត់មុខVIP រយះ ពេល 3 ថ្ងៃ, ទំនាក់ទំនងបានតាមរយះ ប្រអប់សារ /093 761 402។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "មួយប៉ុសនេះស្អាតណាស់ សូមសរសើរស្នាដៃអ្នក make up និង អ្នកថត។ ជាសំណូមពរខ្ញុំ ហាមដាច់ខាតកែសម្ផស្ស រឺលៀបឡេអោយស ។ សូមរក្សារសម្រស់ធម្មជាតិគាត់បែបខ្មៅស្រអែមបែបនេះ ។ ការ make up យ៉ាងណាកុំអោយបាត់សម្រស់ដើម ។ សូមអរគុណ"។

មានវិដេអូ៖


ប្រភព៖ Sopheak Nano Make Up