ឆ្អឹ.ង.អ.ណ្តែតមែន! លោកឧកញ៉ា ស្រី ចាន់ថន សម្រេចចិត្តជ្រើសរើសយកប្អូនស្រី ចូលវិស័យសិល្បះក្នុងផលិតកម្មរបស់ក្រុមហ៊ុនលោកផ្ទាល់ ព្រមទាំងជំរុញឲ្យប្អូនស្រីរៀនចប់ដូចក្តីប្រាថ្នា...មានវិដេអូ
ស៊ីហៀង
- 500

ប្អូនស្រី យ៉ង់ ស្រីនីត ស្រីកូន ភូមិភាគឦសាន្ត ដែលកំពុងឆក់យកបេះដូងមហាជន គ្រប់ស្រទាប់វណ្ណៈ ជាពិសេសគឺអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ ដោយលង់ក្នុងសម្រស់ និងស្នាមញញឹម របស់ប្អូនស្រី ។ ស្រីនីត បានបង្ហាញអារម្មណ៍ពិត ទាំងទឹកភ្នែក ពីការលំបាក ដែលនាងធ្លាប់ជួបនាពេលកន្លងមក។ ជីវិតដ៏កំសត់ បូករួមទាំង សម្រស់ដ៏ស្រស់ស្អាតរបស់នាង ត្រូវបានមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយឡែក ក្រោយពីបានធ្វើការផ្សព្វផ្សាយពីរូបសម្រស់ដ៏ស្រស់ស្អាត និងជីវិតដ៏កម្សត់របស់ប្អូនស្រីហើយនោះ លោកឧកញ៉ា ស្រី ចាន់ថន ដែលជាបុគ្គលម្នាក់ មានចិត្តសប្បុរស តែងតែជួយដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាច្រើនកន្លងមក ក៏បានទៅជួបប្អូនស្រីផ្ទាល់ ដល់គេហដ្ឋានរបស់ប្អូនស្រីតែម្តង។

លោកឧកញ៉ា បានទិញស្បៀងអាហារ និង សំភារៈសិក្សាជាច្រើន ជូនដល់ប្អូនស្រី ។ លោកឧកញ៉ា បានប្រាប់ឲ្យដឹងថា "ខេត្ត មណ្ឌលគីរី  ប្អូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី។

ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង..ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ"។

លោកឧកញ៉ា បានបន្ថែមទៀតថា "ស្នាមញញឹមរបស់ប្អូនស្រី យ៉ង ស្រីនីត ចាប់ផ្តើមមានក្តីសង្ឃឹមនិងពន្លឺក្នុងជីវិតរបស់ប្អូនស្រីហើយ ខ្ញុំនិងសម្រេចចិត្តជ្រើសរើសយកប្អូនស្រីចូលវិស័យសិល្បះក្នុងផលិតកម្ម( ជេត ប្រូដាកសិន jet Production ) របស់ក្រុមហ៊ុនខ្ញុំផ្ទាល់នឹងជំរុញអោយប្អូនស្រីរៀនអោយចប់ដូចក្តីប្រាថ្នារបស់ប្អូនស្រី ដើម្បីអោយក្លាយជាគ្រូបង្រៀន នឹង ជាតារាចម្រៀងក្នុងវិស័យសិល្បះដ៏ល្អនាថ្ងៃអនាគត "។

មានវិដេអូ៖