អីយ៉ាស់ ! ស្ងាត់ៗ អតីតតារាចម្រៀង អ្នកនាង អាណា បង្ហោះរូបភាពមិត្តភក្តិរួមអាជីព កាលពីជាង១០មុន ធ្វើឲ្យហ្វេនៗនឹកគ្រប់គ្នា
ស៊ីហៀង
-

អតីតតារាចម្រៀង អេស អេស ប៊ី អ្នកនាង អាណា ដែលបានឃ្លាតឆ្ងាយពីសិល្បៈ អស់រយៈប្រមាណជាង ១០ឆ្នាំមកហើយ ស្រាប់តែនឹកឃើញអនុស្សាវរីយ៍ និងមានរូបថតខ្លះ កាលពីនៅក្រមុំ ក៏ចង់បង្ហោះ ឲ្យបងប្អូន និងមិត្តដ៏សែនល្អ ជំនាន់នៅច្រៀងជាមួយគ្នាបានឃើញ ថាម្នាក់ៗរាងស្អាតប៉ុណ្ណា។ ហ្វេនៗជាច្រើន បានលួចសរសើរ និងពេញចិត្តនូវទឹកដមសំលេង និងនឹកពួកគាត់ខ្លាំងណាស់ ។ 

ជាក់ស្តែង នៅក្នុងរូបភាពប៉ុន្មានសន្លឹក ដែលអតីតតារាចម្រៀងរូបនេះ​បានធ្វើការបង្ហោះឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ រួមាន អ្នកនាង យក់ ឋិតរដ្ឋា និងស្វាមី លោកគង់ សង្វាដានី លោក ប៊ុន ស័ក្ត  យ៉ុង ចាន់កណ្ណិកា និងលោក ម៉េង ប៊ុនឡូ និងមានតារាល្បីៗជាច្រើនរូបទៀត។ 

រូបភាពប៉ុន្មានសន្លឹកនេះ ពិតជាមានន័យបំផុត ព្រោះតែមានមិត្តភក្តិដ៏ល្អទាំងអស់នេះហើយ ដែលបានដឹកដាំគ្នា ឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយគ្នារហូតមក ទោះបីជាពេលនេះ អ្នកនាង អាណា បានឃ្លាតឆ្ងាយពីសិល្បៈក្តី តែពួកគាត់នៅតែមានទំនាក់ទំនងល្អជាមួយគ្នាដដែរ។

បច្ចុប្បន្ន អ្នកនាង​ អាណា​ កំពុងតែរស់នៅ យ៉ាងមានក្តីសុខ និងមានសុភមង្គល ជាមួយក្រុមគ្រួសាររបស់នាង ដោយពេលនេះអ្នកនាង​ មានកូនស្រីពីរដល់ទៅពីរនាក់ហើយ៕