ស្រស់ថ្លាណាស់ ! ថ្ងៃនេះ ស្រី នីត ត្រូវបានលោកគ្រូពេទ្យធ្មេញម្នាក់ហៅទៅព្យាបាលធ្មេញដោយឥតគិតប្រាក់ និងថែមទាំង...
ស៊ីហៀង
-

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា ក្មេងស្រី យ៉ង់ ស្រីនីត កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក ស្រី នីត គឺជាក្មេងស្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិដែលកម្របានឃើញ មិនត្រឹមតែស្អាតទេ ស្រី នីត ថែមទាំងច្រៀងបានយ៉ាងពិរោះថែមទៀតផង ។

ដោយឡែកនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Chhun Soursdey​ បានធ្វើការបង្ហោះឲ្យដឹងនៅមុននេះបន្តិចថា​ ៖ ថ្ងៃនេះក្មួយស្រី យ៉ង់ ស្រីនីត បានមកជួបខ្ញុំផ្ទាល់ហើយ នៅក្រៅគាត់គួរឲ្យស្រលាញ់និងរួសរាយណាស់។ ខ្ញុំបានធ្វើការសម្អាតធ្មេញ និង ពិនិត្យធ្មេញជូនក្មួយស្រី ព្រមទាំងឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សា។ ថ្ងៃនេះគាត់ត្រលប់ទៅមណ្ឌលគិរីវិញហើយ ជូនពរក្មួយស្រីរៀនពូកែ ដើម្បីសម្រេចបំណងនាពេលអនាគត។ 

ក្រោយឃើញបែបនេះហើយបានធ្វើឲ្យមហាជនជាច្រើនបានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំងនិងអរគុណទៅដល់លោកគ្រូពេទ្យធ្មេញជាពន់ពេកដែលចិត្តល្អជួយសម្អាតធ្មេញទៅដល់ស្រី នីត និងថែមទាំងបានឧបត្ថម្ភថរិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ការសិក្សា ទៀតនេះគឺជាទឹកចិត្តដែលគួរឲ្យគោរពខ្លាំងបំផុត ៕