(បរទេស) យោងតាមសារព័ត៏មាន វៀតណាម Chinh phu បានអោយដឹងថា ថ្លែងក្នុងជំនួបទស្សនកិច្ចនៅទីក្រុងហាណូយ ដើម្បីអបអរខួបទី២៥ឆ្នាំ ក្នុងការបញ្ចប់សង្រ្គាមវៀតណាម និង ក្នុងការស្តារទំនាក់ទំនងការទូតឡើងវិញ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក មានប្រសាសន៏ថាកាលពីថ្ងៃទី២២ វិច្ឆិកា ម្សិលមិញនេះថា ទំនាក់ទំនងអាមេរិកនិងវៀតណាម កំពុងតែជិតស្និត ហើយនិងកាន់តែរឹងមាំបំផុត។
ក្នុងដំណើរទស្សកិច្ចរយះពេល៣ថ្ងៃ លោក O’Brien បានជួបជាមួយថ្នាក់ដឹកនាំកំពូលៗវៀតណាម រួចមាននាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និង រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh។ហើយតាមយោងតាមវេបសាយផ្លូវការរបស់រដ្ឋាភិបាលវៀតណាម បានអោយដឹងថា លោកO’Brien មានប្រសាសន៏ថា ភាពជាសត្រូវកាលពី២៥ឆ្នាំមុន រវាងអាមេរិកនិងវៀតណាម គឺទុកមួយឡែក ព្រោះថាខណៈនេះ គឺផ្តោតលើការបង្កើតមិត្តភាព ការសហការណ៏ភាពជាដៃគូរគ្រប់ជ្រុងជ្រោយ ភាពទុកចិត្តហើយនិងយល់ពីគ្នាទៅវិញទៅមក។ហើយបានបន្តថា “ អាមេរិកនិងអោយតំលៃលើភាពជាដៃគូរបស់វៀតណាម និងការជួយសម្របសម្រួលបញ្ហាអស្ថេរភាព រួមមានបញ្ហាជុំវិញសមុទ្រចិនខាងត្បូង”។
ចំនែករដ្ឋមន្រ្តីការបរទេសវៀតណាម បានថ្លែងថា ទំនាក់ទំនងទ្វេភាគីរបស់អាមេរិកនិងវៀតណាម គឺដល់ចំនុចកំពូលដែលពុំធ្លាប់មាន លោកMinh បានស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រ និងលើកកម្ពស់អាស៊ាន-អាមេរិក រួមទាំង ភាពជាដៃគូយុទ្ធសាស្ត្រមេគង្គ - សហរដ្ឋអាមេរិក បន្តទៀត។លោកបន្តថា វៀតណាម ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ានផ្សេងទៀត និងនៅតែបន្តគាំទ្រ និងសហការណ៏ជាមួយអាមេរិក ក្នុងការ រក្សាសន្តិភាព ស្ថេរភាព និងការសហប្រតិបត្តិការ ដោយគោរពតាមច្បាប់តំបន់ ក៏ដូចជាក្នុងពិភពលោក។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ chinhphu.vn