ញ៉ាក់សាច់ ! ឡានជិះលែងអស់ហើយ ស្រាប់តែមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា ទិញ ២ គ្រឿងបន្ថែមទៀតដើម្បី...
ស៊ីហៀង
-

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាអ្នកស្រី ទ្រី ដាណា​ គឺជាអ្នកជំនួនស្រីវ័យក្មេងម្នាក់ដែលកំពុងតែទទួលបានភាពជោគជ័យខ្លាំងនៅលើវិស័យលក់ផលិតផលអនឡាញនិងគ្រឿងពេជ្រ ហើយបច្ចុប្បន្នអ្នកស្រី​ ទ្រី ដាណា​ មានកូនក្រុមនិងតំណាងចែកចាយនៅក្នុងដៃរាប់មុឺននាក់នៅទូទាំងប្រទេសកម្ពុជា ។ 

យ៉ាងណាមិញអ្នកស្រី បានធ្វើឲ្យតំណាងចែកចាយរបស់អ្នកស្រីមានការភ្ញាក់ផ្អើលទៀតហើយបន្ទាប់ពីអ្នកស្រីបង្ហោះសារនិងរូបភាពនៅមុននេះបន្តិចដែលមានអត្ថន័យបែបនេះថា ៖ » ថ្ងៃនេះនាងខ្ញុំបានមកទិញឡានពីរគ្រឿងសម្រាប់ចែកជូនទៅកាន់តំណាងចែកចាយចុងឆ្នាំ ជាកាដូលើកទឹកចិត្តរវាងការសហការរកស៊ីជាមួយខ្ញុំ » ។ 

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទីមួយទេដែលអ្នកស្រី ទ្រី ដាណា ទិញឡានជាកាដូលើកទឹកចិត្តទៅដល់កូនក្រុមឬតំណាងចែកចាយរបស់អ្នកស្រី ពីមុនៗក៏អ្នកស្រីក៏ធ្លាប់ធ្វើដូច្នេះដែរព្រោះចង់ឲ្យតំណាងរបស់អ្នកស្រីជាច្រើននាក់ទៀតខិតខំប្រឹងប្រែងឲ្យកាន់តែខ្លាំងដើម្បីទទួលបានកាដូលើកទឹកចិត្តដូចជាអ្នកដែលបានមុនៗផងដែរ ៕