គួរឲ្យសង្វេគពេកក្រៃ ! ត្រឹមមួយពព្រិចភ្នែកសោះ ស្ត្រី២នាក់ម្តាយនិងកូន បានបាត់បង់ជីវិត ដោយសារតែ....
សីហា
-

ភ្នំពេញ ៖ គួរឲ្យសង្វេគពេកក្រៃណាស់ ស្ត្រី២នាក់ម្តាយកូន បានបាត់បង់ជីវិតមួយពព្រិចភ្នែក ខណៈដែលកំពុងជិះម៉ូតូឌុបគ្នា ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកសុីម៉ង់ត៍មួយគ្រឿង បើកល្បឿនលឿនមកបុកកិនពីក្រោយ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៣ មុខសួនវឌ្ឍនៈ២ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ 

ជនបើកបរថយន្តនិងព្រូ រថយន្តបង្កព្យាយាមបើករត់ តែត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ដេញតាមឃាត់ តៃកុងចុះរត់គេច តែមិនរួច ប៉ូលិសតាមចាប់ជាប់យកទៅប៉ុស្តិ៍ជាបណ្តោះអាសន្ន ។ 

ជនរងគ្រោះអ្នកបេីកបរឈ្មោះធន់ស្រីពេជ្រ​ អាយុ១៧​ ឆ្នាំ​ ម្តាយឈ្មោះម៉ក់វណ្ណា​ អាយុ៥៨​ឆ្នាំមុខរបរលក់ទូរស័ព្ទ។ រស់នៅក្នុងភូមិទឹកថ្លា​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ ជិះម៉ូតូម៉ាកBeat ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GS 5185 ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ដឹកស៊ីម៉ង់ត៍​ ពណ៍ស​ ពាក់ស្លាកលេខតាកែវ3A 1246។

ក្នុងនោះដែរក៏មានសាច់ញាតិ បងប្អូនមានការស្តោកស្តាយជាមួយនឹងហេតុការណ៍នេះ ហើយក៏បានលើកជាមតិថា“ អ្នក​គ្រូ​ទទួល​យកមិនបានទេណាស្រីពេជ្រ​ទាំងស្អាត​ ទាំងរៀនពូកែ​ ហេតុអីក៏ទៅជាចឹង ពេលអ្នកគ្រូអត់ត្រូវម៉ោងបង្រៀងស្រីពេជ្រមកលេងអ្នកគ្រូដល់សាលាអ្នកគ្រូស្នាក់នៅ​ ថានឹកអ្នកគ្រូ​ហេីយស្រីពេជ្រធ្លាប់និយាយថាបេីកបានមកកំពង់ស្ពឺនឹងចូលលេងផ្ទះអ្នកគ្រូ​មិច​បានទៅជាចឹងលឿងពេកហេីយទឹមលេងឆាតជាមួយគ្នាសោះនឹងសូមប្អូនទៅកាន់សុខគតិភព​ ជាតិ​ក្រោយ​កុំឲ្យអាយុខ្លីដូចជាតិនេះ”៕