គាំទ្រសាហាវណាស់ ! តន់ ចន្ទសីម៉ា ប្រើពេលមិនដល់មួយឆ្នាំផង មានអ្នកទស្សនាក្នុងយូធូបរហូតដល់ 441លានដង ហើយ តន់ ចន្ទសីម៉ា តបទៅវិញថា...
សីហា
-

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រី តន់ ចន្ទ័សីម៉ា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលកំពុងស្រូបទាញបានការគាំទ្រពីសំណាក់យុវវ័យជាច្រើន ហើយថ្មីៗនេះតារាចម្រៀងវ័យក្មេងរូបនេះកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងថែមទៀត ក្រោយពីនាងបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀងសំឡេងស្អក ខេម ក្នុងបទថ្មី ដែលត្រឹមរយៈពេលបួនថ្ងៃបទចម្រៀងរបស់អ្នកទាំងពីរមានអ្នកទស្សនាដល់ទៅ ១ លានដង ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ Galaxy Navatra បានបង្ហោះសារនិយាយពីភាពជោគជ័យរបស់ កញ្ញា តន់ ចន្ទសីម៉ា ដែលកំពុងតែទទួលបានការគាំទ្រពីប្រិយមិត្តជាក្នុងបណ្តាញសង្គមហ្វេសប៊ុក និង យូធូប នេះជាការរៀបរាប់របស់ “ តន់ ចន្ទសីម៉ា មានអ្នកមើលសរុបរហូតដល់441លានដង។

វាពិតជាមិនគួរឲ្យជឿ ដែលតារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ប្រើពេលមិនដល់មួយឆ្នាំ អាចបានលទ្ធផលបែបនេះ ភាពប្រែប្រួលនៃសិល្បៈនៃទសវត្សរ៍ថ្មី បានបញ្ជាក់ឲ្យឃើញថា ប្រជាប្រិយភាពពិតរបស់តារាចម្រៀង គឺស្ថិតនៅលើសមត្ថភាព ការតស៊ូ ការព្យាយាម អត់ធ្មត់ និងអត្តចរិតល្អនៅក្នុងកាងារ

តន់ ចន្ទសីម៉ា ស្ទើរតែគ្មានពេល សម្រាប់ខ្លួនឯងគឺបានផ្ដល់ឱ្យការងារស្ទើរតែទាំងស្រុង ពិតជាគួរឲ្យស្ងើចសសើរ នឹងការប្រឹងប្រែងតស៊ូរបស់គាត់ណាស់ ។

ហើយលទ្ធផលដ៏ល្អមួយនេះក៏សូមអរគុណជាពិសេសដល់បងប្អូន ពុកម៉ែមាមីងដែលគាំទ្រទាំងអស់ទូទាំងប្រទេសកម្ពុជា ក៏ដូចជាបងប្អូនខ្មែរនៅក្រៅស្រុកផងដែរចំពោះ តន់ ចន្ទសីម៉ា ក៏ដូចក្រុមការងាររបស់ផលិតកម្ម Galaxy Navatra ទាំងមូលនឹងខិតខំបន្តទៀត”។

ក្នុងនោះដែរ តន់ ចន្ទសីម៉ា ក៏សរសេរទៅវិញថា ខ្ញុំ​មានតែម្រាមដៃ10សំពះអរគុណពុកម៉ែបងប្អូនដែលគាំទ្រ នាងខ្ញុំដោយទឹកចិត្តនិងបេះដូង អរគុណ ថ្នាក់ដឹកនាំ ក្រុមការងារ Galaxy​Navatra​ទាំងអស់ផងដែរ ៕