(អាមេរិក) យោងតាមទីភ្នាក់ងារសារព័ត៏មាន Reuters ចុះផ្សាយនៅព្រឹកថ្ងៃទី ២៤ វិច្ឆិកា នេះបានអោយដឹងថា បន្ទាប់ពីបដិសេធលទ្ធផលនៃការបោះឆ្នោតអស់ពេលជាយូរ ទីបំផុតលោកប្រធាធិបតី Donal Trump បានប្រាប់អោយក្រុមមន្រ្តីរដ្ឋបាលចាត់ចែងការងារទូទៅ រៀបចំដំណើរការផ្ទេរអំណាចទៅអោយ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden ជាផ្លូវការហើយ។
ប្រធានរដ្ឋបាលផ្នែកចាត់ចែងការងារទូទៅ អ្នកស្រី Emily Murphy និយាយនៅក្នុងលិខិតមួយដែលបានផ្ញើអោយលោកBidenថា “ បន្ទាប់ពីការឈ្នះឆ្នោតរបស់លោកត្រូវបដិសេធ នៅពេលនេះលោកអាចទទួលបានធនធានហើយ ខ្ញុំនិងរៀបចំតាមផ្លូវច្បាប់ក្នុងការផ្ទេរធនធាននិងសេវាកម្មទាំងឡាយជូនដល់លោក”។
ចំនែកឯលោកTrump វិញក៏បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitters របស់លោកថា “គ្រប់យ៉ាងរបស់យើងនៅតែបន្ត ប៉ុន្តែដើម្បីរឿងល្អបំផុតសំរាប់ប្រទេសរបស់យើង ខ្ញុំបានណែនាំអោយEmily និងក្រុមការងាររបស់នាងធ្វើអ្វីដែលចាំបាច់ត្រូវធ្វើ ចាត់ចែងការងារអោយបានរៀបរយ និងតាមពិធីកា ហើយចំនែកខ្ញុំ ក៏ប្រាប់អោយក្រុមការងារខ្ញុំចាត់ចែងការងារនេះដូចគ្នាដែរ”។អ្នកស្រីMurphy បានអោយដឹងថា ការចុះហត្ថលេខាផ្ទេរសិទ្ធប្រធានាធិបតី និងធ្វើឡើង បន្ទាប់ពីការប្រកាសប្រធានាធិបតីដែលបានឈ្នះឆ្នោតជាផ្លូវការ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ reuters