អបអរសាទរ​ ​ស្រីនីត​ ​ត្រូវបានលោកឧកញ៉ា ​ស្រី ចាន់ថន​ ទទួលជាកូនធម៏​ និងផ្តល់ការងារដល់ឪពុកស្រីនីត ហើយលោកឧកញ៉ា ក៏បានប្រាប់ដូច្នេះថា...
ស៊ីហៀង
-

ប្អូនស្រី យ៉ង ស្រីនីត​ ដែលជាពុកម៉ែបងប្អូនជាច្រើន បានស្គាល់ និងកោតសរសើរយ៉ាងខ្លាំង ពីសម្រស់ស្អាតរបស់ប្អូនស្រី បានធ្វើឲ្យមហាជន ជាច្រើន​ចាំតាមដានរាល់សកម្មភាពរបស់ប្អូនស្រីផងដែរ។ បច្ចុប្បន្ននេះ យ៉ង ស្រីនីត កំពុងតែមានសន្ទុះខ្លាំងមែនទែន ក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ លោក ពាក់មី ដែលជាតារាកំប្លែងដ៏ល្បីឈ្មោះ ក៏បានបង្ហោះដំណឹងល្អមួយ ដោយលោកបានប្រាប់ថា " អបអរសាទរ​ ​ស្រីនីត​ ​ត្រូវបានលោកឧកញ៉ា ​ស្រីចាន់ថន​ ទទួលជាកូនធម៏​ ដោយលោកផ្តល់កន្លែងស្នាក់នៅ​ អោយកាងារឪពុកស្រីនីតធ្វេី​ នឹងអោយស្រីនីតរៀនដល់ចប់​  មិនបាននៅជាមួយខ្ញុំទៀតទេ​។

លោកពាក់មី ក៏បានប្រាប់បន្ថែមទៀតថា "ចំណែកសិល្បះ​ មិនទាន់គិតទេ​ ទុកអោយស្រីនីតរៀនសិន​ "។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានសម្តែងការ ត្រេកអរ និងរំភើប ចិត្តជាខ្លាំង​ ពេលបានទទួលដំណឹងល្អមួយនេះ ហើយមួយទៀត និងធ្វើឲ្យជីវិតដ៏កម្សត់របស់យ៉ង ស្រីនីត ល្អប្រើសើរជាងមុន ដើម្បីអនាគតរបស់នាង៕