ម៉ាឡេស៊ីឆ្លងតៗគ្នានៅកន្លែងធ្វើការ ត្រឹមតែមួយថ្ងៃរកឃើញអ្នកឆ្លងកូវីដ-១៩ ដល់ទៅ១៨៨៤នាក់
(ម៉ាឡេស៊ី) យោងតាមសារព័ត៏មាន Channel News Asia ចុះផ្សាយកាលពីថ្ងៃទី២៣ វិច្ឆិកា ម្សិលមិញនេះបានអោយដឹងថា កាលពីថ្ងៃច័ន្ទម្សិលមិញនេះ ម៉ាឡេស៊ី រកឃើញអ្នកឆ្លងកូវីដថ្មីដល់ទៅ១៨៨៤នាក់ ដែលភាគច្រើនគឺឆ្លងតៗគ្នាទៅនៅកន្លែងធ្វើការ ក្នុងតំបន់ Klang Valley។
រដ្ឋមន្រ្ក្តីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Noor Hisham Abdullah បានប្រាប់អោយដឹងថា នេះគឺជាចំនួនច្រើនបំផុតដែលរកឃើញក្នុងមួយថ្ងៃ ចាប់តាំងពីមានជំងឺកូវីដកើងមានឡើងនៅក្នុងប្រទេសម៉ាឡេស៊ី។គួរបញ្ជាក់ផងដែរថា ម៉ាឡេស៊ីមានអ្នកឆ្លងសរុបគឺ ៥៦,៦៥៩នាក់ ហើយគិតមកត្រឹមថ្ងៃច័ន្ទម្សិលមិញនេះ អ្នកស្លាប់កើនឡើងដល់ ៣៣៧នាក់។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។