(បរទេស) យោងតាមសារព័ត៏មាន Channel News Asia ចុះផ្សាយនៅព្រឹកថ្ងៃទី២៤ វិច្ឆិកា នេះបានអោយដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab បាននិយាយនៅថ្ងៃច័ន្ទ (២៣ វិច្ឆិកា) ថាចក្រភពអង់គ្លេសកំពុងពិចារណា ក្នុងការដកចៅក្រមរបស់ខ្លួនចេញពីតុលាការកំពូលរបស់ហុងកុង ក្នុងការឆ្លើយតបចុងក្រោយរបស់ខ្លួនចំពោះអ្វីដែលខ្លួនចាត់ទុកថាជាការ រំ លោ ភ លើកាតព្វកិច្ចអន្តរជាតិរបស់ចិននៅក្នុងទឹកដីនេះ។
ចក្រភពអង់គ្លេសដែលគ្រប់គ្រងទីក្រុងហុងកុងអស់រយៈពេលជាង ១៥០ ឆ្នាំរហូតដល់ប្រគល់ឱ្យចិនវិញនៅឆ្នាំ ១៩៩៧ អង់គ្លេសនិយាយថាច្បាប់សន្តិសុខថ្មី ដែលក្រុងប៉េកាំងដាក់នៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃទី ៣០ ខែមិថុនា លើទឹកដីហុងកុង គឺជាការ រំ លោ ភ លើសេចក្តីប្រកាសរួមចិន - អង់គ្លេសឆ្នាំ ១៩៨៤ យ៉ាងធ្ង ន់ធ្ង រ។ហើយអង់គ្លេសក៏បានជំទាស់ច្បាប់ថ្មីរបស់ក្រុងប៉េកាំង ដែលបានដកសមាជិកសភាហុងកុង ខ្លួនចាត់ទុកថានេះជាការបំបិទសំឡេងអ្នកប្រឆាំង គឺស្មើនិងបិទប្រធាធិបតេយ្យនៅហុងកុងដែរ។
ដោយឡែក គណៈកម្មការរបស់ក្រសួងការបរទេសចិននៅហុងកុង បានសំដែងការខឹ ងស ម្បា រ ដោយបាននិយាយថា “ ភ្ញាក់ឡើង បញ្ឈប់ការសុបនិ្តអាណានិគមចាស់របស់ខ្លួន ហើយឈប់ជ្រៀតជ្រែកក្នុងកិច្ចការងាររបស់ហុងកុងទៀតទៅ”។
លោក Raab បានអោយដឹងថា លោកកំពុងពិចារណាក្នុងការដក ចៅក្រមអង់គ្លេសដែលកំពុងតែអង្គុយក្នុងតុលាកំពូលក្រុងហុងកុង លោកបន្តថា“ ខ្ញុំបានពិគ្រោះជាមួយនិង លោកLord Reed ប្រធានតុលាកំពូលរបស់ចក្រភពអង់គ្លេសហើយ ថាតើវានៅសមស្របទៀតដែរឬទេ ដែលអោយចៅក្រមអង់គ្លេសបន្តអង្គុយនៅក្នុងតុលាកំពូលរបស់ហុងកុងនោះ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia