ទប់លែងជាប់ហើយ ផន សុផារី ព្រលះទៅនារីម្នាក់ ដែលព្យាយាមទាក់ទង ជាមួយប្តីរបស់នាង ដោយ...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ អ្នកនាង ផន សុផារី ដែលជាតារាកំប្លែងមួយរូប ដ៏មានឈ្មោះល្បី និងមានបងប្អូនជាច្រើន គោរពស្រលាញ់ និងការគាំទ្រនាពេលកន្លងមក ខណៈពេល អ្នកនាង ក៏មានរឿងមួយចង់និយាយប្រាប់បងប្អូន ដែលជារឿងហួសចិត្តខ្លាំង កំឡុងពេលអ្នកនាង ទើបតែសម្រាលកូនហើយថ្មីៗនេះ។

អ្នកនាង ផន សុផារី ​បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក និងព្រលះទៅកាន់អ្នកដែលចង់មកធ្វើជាបុគ្គលទី៣ ឬ ចង់មកទាក់ទងប្តីរបស់គេ សូមមេត្តាបញ្ឈប់ទៅ អាណិតដល់ចិត្តមនុស្សស្រី ដូចគ្នាផង។ ផន សុផារី បានឲ្យដឹងថា "ទទួលស្គាល់ថា សម្តីនិងរាងលើសបន្តិចមែន( មនុស្សសំរាម )។ ប៉ុន្តែសម្តីនេះវាដូចជានៅស្រាលពេកផង ពេលខ្លះសំរាមនៅតែមានតម្លៃជាងមនុស្សស្រីខ្លះដែលមិនសមនិងអោយតម្លៃ ( ប្រពន្ធគេសសៃខ្ចី ចង់ណាត់ប្តីគេចេញក្រៅ )។ តើគួរអោយតម្លៃស្មើរសំរាមអត់ ចំពោះមនុស្សស្រីរបៀបនេះ?។ ចឹងអូនៗខ្លះរិះគន់គួរតែមើលផង កុំឈឺចិត្ត ឆ្អិតទ្រូងអីនិងពាក្យនះ ព្រោះសម្តីខ្លះវាអាចបញ្ចាក់ថាអូនក៏ជា..។ អរគុណប្តីសំលាញ់សំរាប់ពាក្យមួយម៉ាត់នេះ។ ទោះបងមើលងាយស្រី តែបងអោយតម្លៃប្រពន្ធ ។ love u papa  Song Sovannara"។

សារបង្ហោះសារបន្ទាប់ពីស្វាមីរបស់អ្នកនាង​ បានធ្វើការបង្ហោះសារមួយម៉ាត់យ៉ាងខ្លីថា​ "រកតែពេលនៅជិតប្រពន្ធកូនមិនបានផង មានពេលឯណាទៅឆាតជាមួយមនុស្ស សំរាមសំរាម។ ស្រលាញ់ប្រពន្ធស្រលាញ់កូន Phorn Sophary។ 

ពាក្យមួយឃ្លា ត្រូវបានមនុស្សមួយចំនួនតូច គាត់បានចូលមកធ្វើការរិះគន់ លើឃ្លាដែលស្វាមី របស់អ្នកនាងបានបង្ហោះសាធារណ តែក៏ទទួលបានការគាំទ្រ ពីបងប្អូនប្រពន្ធដើមផងដែរ។ 

គួរបញ្ជាក់ផងដែរថា អ្នកនាងធ្លាប់បានបង្ហោះសារម្តងរួចមកហើយ តែដោយសារតែ មានពាក្យខ្លះប្រើនៅលើហ្វេសប៊ុកមិនបាន ទើបអ្នកនាងសម្រេចចិត្តលុបចោលវិញ ។​ អមជាមួយគ្នានោះផងដែរ អ្នកនាងក៏បានធ្វើការឡាយជាសាធារណ និងផ្តាំទៅដល់ ស្រ្តីមួយចំនួន សូមមេត្តាបញ្ឈប់ទៅ កុំបន្តធ្វើរឿងមិនល្អបែបនេះទៀត ឬ អាចនិយាយបានថា កុំមកបំបែកបំបាក់ប្តីប្រពន្ធគេអី ។

សូមទស្សនាការឡាយ ពីអ្នកនាង ផន សុផារីទាំងអស់គ្នា៖