សួស វីសា សើចផង ហួសចិត្តផងក្រោយឃើញលោក ថមមី ដែលជាប្តីធ្វើបែបនេះដាក់...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងស្រីអ្នកនាង សួស វីសា និងតារាសម្តែងប្រុសលោក ថមមី គឺជាប្តីប្រពន្ធមួយគូដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង គេសង្កេតឃើញថាគ្រួសាររបស់អ្នកទាំងពីរកាន់តែមានសេចក្តីសុខនិងសុភមង្គលខ្លាំងក្រោយពេលទទួលបានចំណងដៃដ៏មានតម្លៃដែលមិនអាចកាត់ថ្លៃមួយគឺកូនស្រីបណ្តូលចិត្តម្នាក់ ក្រោយពេលរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារួច ។​

ដោយឡែកថ្មីៗនេះប្តីប្រពន្ធមួយគូនេះបានធ្វើឲ្យមហាជននៅលើបណ្តាញសង្គមភ្ញាក់ផ្អើលនិងផ្ទុះសំណើចយ៉ាងខ្លាំងបន្ទាប់ពីលោក ថមមី ដែលជាស្វាមីរបស់អ្នកនាង សួស វីសា បានពាក់អាវនិងពាក់ស្បែកជើងរបស់ប្រពន្ធរួចសម្តែងអោយប្រពន្ធមើលពេលនោះធ្វើឲ្យប្រពន្ធសើចក្អាកក្អាយសប្បាយចិត្តយ៉ាងខ្លាំង រហូតស្ទើរតែទាស់កូនខ្ចីព្រោះតែប្តីសម្តែងទៅហើយ​ ។ 

អមមកជាមួយនិងសំណើចក្អាកក្អាយមួយនេះដែរភរិយារបស់លោក ថមមី ក៏បានបង្ហោះសារមួយពោកពាក្យផ្អែមល្ហែមដាក់ប្តីបែបនេះថា «បងល្អពេកហើយប្តី មួយថ្ងៃៗអ្នកផ្ទះយើងសើចចង់គាំង មុខចង់ជ្រួញគ្រប់គ្នាហើយប្តីអើយ សំខាន់អូនសើចម្តងៗចង់ទាស់កូនខ្ចី អរគុណការលះបង់គ្រប់យ៉ាងរបស់បងមកលើអូន និងក្រុមគ្រួសារ I Love You My Husband Tommy»៕ អត្ថបទដោយ ៖ ហ៊ាង