ពុទ្ធោអើយ! តារាកំប្លែងភេទ ទី៣ ម៉ែពាង ធ្លាក់ខ្លួនឈឺធ្ងន់ ដើរមិនរួច រកតែប្រាក់មើលជំងឺមិនបានផង
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានធ្វើការបង្ហោះសារកាលពីថ្ងៃម្សិលមិញ​ ដោយបង្ហាញរូបភាព​ ម៉ែ ពាង ដែលជាតារាសម្តែង ដែលតែងតែសម្តែងបែប show កំប្លែង និងថតអោយផលិតកម្មជាច្រើន ជាពិសេស ផលិតកម្មក្លាសុិច ពេលនេះធ្លាក់ខ្លួនឈឺជាទម្ងន់ដើមិនរួច ដោយសារជំងឺជាច្រើនប្រភេទ ដូចជា លើសឈា.ម ទឹកនោមផ្អែម បេះដូង និង ដំបៅជើង .ល គាត់សុខចិត្តដេកនៅផ្ទះមិនហ៊ានទៅពេទ្យដោយសារតែអត់លុយព្យាបាលជំងឹ និងគ្មានលុយ ទិញថ្នាំផឹកឡើយ ។

លោកបានរៀបរាប់ខ្លឹមសារលើបណ្តាញសង្គមរបស់លោកថា​ "ហុឺ..ជីវិតអើយជីវិតសិល្បៈ ដោយសារជំងឺនិងភាពក្រីក្រ អាណិតគាត់ណាស់ គាត់គឺជាសិល្បករមួយរូបដែលគេហៅថា ម៉ែពាង ពេលនេះគាត់ធ្លាក់ខ្លួនឈឺធ្ងន់ ដោយសាជំងឺ លើសឈាម បេះដូងនិងដំបៅជើង ដើមិនរួច គ្មានលុយព្យាបាលជំងឺ សុខចិត្តដេកអត់នៅផ្ទះ ។

តារាសម្តែង ភេទទី៣ គឺ លោកមណុប សុផា ហៅ ម៉ែ ពាង ដែលជាតារាសម្តែង ដែលតែងតែសម្តែងបែប show កំប្លែង និងថតអោយផលិតកម្មជាច្រើន ជាពិសេស ផលិតកម្មក្លាសុិច ពេលនេះធ្លាក់ខ្លួនឈឺជាទម្ងន់ដើមិនរួច ដោយសារជំងឺជាច្រើនប្រភេទ ដូចជា លើសឈា.ម ទឹកនោមផ្អែម បេះដូង និង ដំបៅជើង .ល គាត់សុខចិត្តដេកនៅផ្ទះមិនហ៊ានទៅពេទ្យដោយសារតែអត់លុយព្យាបាលជំងឹ និងគ្មានលុយ ទិញថ្នាំផឹកឡើយ ។

ដោយមើលឃើញពីភាពខ្វះខាត នៅថ្ងៃនេះ ខ្ញុំបាទអុឹម ជីវ៉ា រួមជាមួយ កញ្ញា យេយេ បានមកចុះសួសុខទុក្ខ និងនាំយកនូវថវិការបន្តិចបន្តួចរបស់ លោកជំទាវ ប៊ុន ណារី អគ្គនាយិការ សាលា ញ៉ូវហ្គេតវ៉េ អតន្តរជាតិ ចំនួន 20មុឺនរៀលមកជូនដល់ លោក ណុប សុផា ហៅ ម៉ែ ពាង ដែលកំពុងរស់ប្លុក ផ្សារអូឬស្សី ជាន់ទី២ ក្នុងសង្កាត់ អូឬស្សី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។