រំភើបជំនួស! ឃើញលោកតាកម្សត់ រស់នៅក្នុងខ្ទមទ្រុឌទ្រោម មានតែដំបូល អត់ជញ្ជាំង ហើយថែមទាំងដើរមិនរួចផងនោះ សួស វីហ្សា ​និងស្វាមី អាណិតពេក ក៏ធ្វើរឿងមួយនេះ
ស៊ីហៀង
-

តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង​ សួស វីហ្សា បានចាប់ដៃសាងគ្រួសារ ជាមួយតារាសម្តែង លោកថម​មី រស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គលជាមួយគ្នា ជាហេតុធ្វើឲ្យមហាជន ជាច្រើន មានការស្ងប់ស្ងែង។ បន្ទាប់មកអ្នកទាំងពីរនាក់ ក៏មានកូនស្រី​ដ៏ស្រស់ស្អាតម្នាក់ ដែលទើបតែធ្វើពិធីបង្កក់កូនកាលពីពេលថ្មីៗនេះ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ អ្នកនាង សួស វីហ្សា ក៏បានបង្ហោះសារមួយអមជាមួយរូបភាពរបស់លោកតា ។ អ្នកនាង សួស វីហ្សា បានបង្ហោះសារថា "ថ្ងៃនេះខ្ញុំបានជូនជាថវិកា60មុឺនរៀល ជូនលោកតាគ្រាន់នឹងទិញថ្ .នាំលេបលោកតាគាត់រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទៀប ខេត្តស្វាយរៀង លោកតាគាត់កំសត់ណាស់ គាត់ដេីរមិនរួចទេ គាត់មានជំងឺប្រចាំកាយទៀត គាត់រស់នៅក្នុងខ្ទមតូចមួយ ហេីយសព្វថ្ងៃខ្ទមនោះសល់តែដំបូលទេអត់មានជញ្ជាំងទេបាក់បែកធ្លុះធ្លាយអស់ហេីយ គ្មានទាំងបង្គន់ទៀត រាល់ថ្ងៃជុះក្នុងព្រៃក្រោយផ្ទះ ថ្ងៃនេះខ្ញុំបានចាត់ចែងអោយបងស្រីនឹងបងប្រុសខ្ញុំចុះទៅជួបគាត់ផ្ទាល់ ប្រហែលល្ងាចទេីបទៅដល់ ដោយនាំយកសម្ភារៈដូចជា អង្ករ អំបិល ស្ករ ប៊ីចេង មី ត្រីខ ម្រេចខ្ទឹម ទឹកសុីអុីវ ទឹកត្រី .ល.។ ខ្ញុំមានបំណងចង់សាងសង់ផ្ទះតូចមួយសមរម្យជូនគាត់ នឹងសង់បន្ទប់ទឹកមួយជូនគាត់"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន ពិតជាសប្បាយរីករាយ និងរំភើបជាខ្លាំង ពេលបានទទួលដំណឹងមួយនេះ ហើយក៏សប្បាយចិត្តជំនួសលោក និងមានផ្ទះថ្មី សម្រាប់ស្នាក់នៅហើយ៕