(ថៃ) យោងតាមសារព័ត៏មាន Channel News Asia ចេញផ្សាយកាលពីព្រឹកថ្ងៃទី ២៤ វិច្ឆិកា នេះបានអោយដឹងថា ភាពតានតឹងកាន់តែខ្លាំងកំពុងកើនឡើងជុំវិញការតវ៉ារបស់ប្រទេសថៃដោយប៉ូលីសបាន.បា.ញ់.មនុស្សចំនួន ៦ នាក់កាលពីសប្តាហ៍មុននិងប្រើឧស្ម័នបង្ហូរទឹកភ្នែក រួមទាំងកាណុងបាញ់ទឹកនៅតាមដងផ្លូវនៃទីក្រុងបាងកក។
រដ្ឋធានីថៃដែលមានមនុស្សកកកុញនេះ និងមាន.បា.តុ.ក.ម្ម.ទ្រង់ទ្រាយធំនៅនៅថ្ងៃពុធ (២៥ វិច្ឆិកា) ដោយក្រុម.បា.តុ.ករ.គ្រោងនឹងប្រមូលផ្ដុំគ្នានៅការិយាល័យអចលនទ្រព្យ Crown ដែលជាភ្នាក់ងារគ្រប់គ្រងទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្ររាជានិយមថៃ។
ជាលើកទីមួយហើយ ដែលពលរដ្ឋអ្នកតវ៉ាសរសេរពាក្យស្លោក និងជេរប្រមាថព្រះមហាក្សត្រ និងប្រឆាំងរបបរាជានិយមថៃ ហើយក្រុម.បា.តុ.ករ.បាននិយាយថា ពួកគេគ្មានគម្រោងបញ្ឈប់តែត្រឹមនឹងទេមិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ការតវ៉ាទ្រង់ទ្រាយធំនិងធ្វើឡើងក្នុងពេលឆាប់ៗ ខណៈប៉ូលីសប្រកាស ថានិងត្រៀមនចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីប្រឆាំងនឹងការប្រមូលផ្តុំនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia