ត្រឹមត្រូវណាស់ ! តន់ ចន្ទសីម៉ា ដាក់មួយឃ្លា ចំៗថា "គ្មានភាពជោគជ័យណា ដែលមិនកើតពីការខិតខំព្យាយាមតស៊ូនោះទេ" ធ្វើឲ្យហ្វេនៗពេញចិត្តស្តូក
ស៊ីហៀង
-

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង កញ្ញា តន់ ចន្ទសីម៉ា​ ដែលកំពុងក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់មិត្តៗយុវវ័យ និងមហាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេស នៅលើបណ្តាញសង្គម Tik Tok និង Youtube តែម្តង។ គ្រប់បទចម្រៀងរបស់កញ្ញា តន់ ចន្ទសីម៉ា គ្រប់បទ គឺសុទ្ធតែទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំង។

ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុករបស់កញ្ញា តន់ ចន្ទសីម៉ា តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានឲ្យដឹងថា "សម្លឹងមើលអោយវែងឆ្ងាយ រួចនិយាយប្រាប់ខ្លួនអ្នកថា ផ្លូវដើរទៅមុខបន្តពិបាករឺជួបឧបសគ្គបែបណា អ្នកត្រូវរឹងមាំ ហើយដើរទៅរកភាពជោគជ័យអោយបាន។​ គ្មានភាពជោគជ័យណាដែលមិនកើតពីការខិតខំព្យាយាមតស៊ូនោះទេ "។

ជាការពិតណាស់ ភាពជោគជ័យ មិនមែនបានមកដោយស្រួលនោះទេ ទាល់តែខិតខំប្រឹង និងមានការតស៊ូ យ៉ាងមុតមាំ ទើបអាចសម្រេចបាននូវគោលដៅនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ ។ ជាមួយគ្នានោះផងដែរ​ ក៏មានបងប្អូនជាច្រើន បានចូលមកខមិនថា "ត្រឹមត្រូវពេលវេលាសម្រាប់អ្នកនៅវែងឆ្ងាយទៀត ខ្ញុំជឿជាក់ថាអ្នកអាចធ្វើបាន នារីដែលមុះមុត តស៊ូរឹងមាំហើយក្លាហាននឹងមានគោលដៅច្បាស់លាស់ អ្នកនឹងជោគជ័យជានិច្ច អគុណនឹងគាំទ្រប្អូនស្រី ត្រូវតែបន្តរទៀត ។