ជូនពរថ្ងៃខួបកំណើត! នាយក្រឹម និងស្រីលាភ រៀបចំពិធីខួបកំណើតឲ្យកូនស្រីភ្លោះ អាយុ៣ឆ្នាំ ពោរពេញទៅដោយស្នាមញញឹម និងមានសេចក្តីធំៗ
ស៊ីហៀង
-

កាលពីថ្ងៃម្សិលមិញនេះ តារាកំប្លែង នាយក្រឹម និងស្រីលាភ បានរៀបចំពិធីខួបកំណើតដល់កូនស្រីភ្លោះរបស់លោក ឈ្មោះ លីណា និងលីសា ប្រកបដោយក្តីសុខ សុភមង្គល ។ លីណា និងលីសា មានអាយុ៣ឆ្នាំហើយ ហើយរូបសម្រស់ របស់ក្មួយស្រីទាំងពីរនាក់ពិតស្រស់ស្អាតខ្លាំងណាស់។

នៅក្នុងពិធីខួបកំណើតរបស់​លីណា និងលីសា គេសង្កតថា​ មានការតុបតែង រៀបចំប៉េងប៉ោង និងនំខេកយ៉ាងស្រស់ស្អាត ជូនសម្រាប់ម្ចាស់កម្មវីធី ផ្លុំពន្លត់ភ្លើងទៀន ដោយក្តីសប្បាយរីករាយ។ ថ្មីត្បិតតែពិធីខួបកំណើតរបស់ក្មួយស្រី​នៅឆ្នាំនេះ មិនបានអញ្ជើញភ្លៀវ និងរៀបចំធំដុំក្តី តែពិតជាក្តីសុខ ស្នាមញញឹម និងមានសុភមង្គលខ្លាំងណាស់។ 

ជាមួយគ្នានោះផងដែរ អ្នកនាង​ ស្រីលាភ ក៏បានបង្ហោះសារជូនពរដល់កូនស្រីទាំងពីររបស់អ្នកនាង នៅក្នុងថ្ងៃខួបកំណើតយ៉ាងដូច្នេះថា "Happy birthday កូនភ្លោះសំណប់ចិត្តម្តាយ លីណា&លីសា ។ សូមជូនពរកូនពៅទាំងពី មានសុខភាពល្អ មានសំណាងល្អពេញ១ជីវិត"។