(បរទេស) ស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល បានចោ.ទប្រកា.ន់សហរដ្ឋអាមេរិក ថា “ នាំគ្រោះថ្នា.ក់និងបង្កភាព វឹ.ក.វរ.មកតំបន់អាស៊ី"។ ការលើកឡើងនេះគឺ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ សេតវិមាន បានធ្វើទស្សនកិច្ចមកហ្វីលីពីន និងគាំទ្របណ្តាប្រទេសដែលមានជំ.លោះជាមួយចិនហើយបានចោ.ទប្រកាន់ទីក្រុងប៉េកាំងថាបានប្រើសម្ពាធយោធាដើម្បីផលប្រយោជន៍របស់ខ្លួន។
ក្នុងដំណើរទស្សនកិច្ច នៅទីក្រុងម៉ានីលកាលពីថ្ងៃច័ន្ទទី ២៣ ខែវិច្ឆិកា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់និងបានប្រាប់ហ្វីលីពីននិងវៀតណាម ដែលជាប់មានជំ.លោះដែនសមុទ្រជាមួយចិនថា “យើងនិងនៅក្បែរហើយចាំជួយអ្នកជានិច្ច”។
ស្ថានទូតចិនប្រចាំទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃច័ន្ទថា "វាបង្ហាញថាដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ទាំងនេះ មិនមែនដើម្បីលើកកម្ពស់សន្តិភាពនិងស្ថេរភាពក្នុងតំបន់នោះទេប៉ុន្តែដើម្បីបង្កើតភាពវឹ .កវ.រនៅក្នុងតំបន់ដើម្បីស្វែងរកផលប្រយោជន៍អាត្មានិយមរបស់សហរដ្ឋអាមេរិកទៅវិញ។ អាមេរិកគួរតែបញ្ឈប់ការញុះ.ញ.ង់ ព្រមទាំងបញ្ឈប់ការលុកដៃក្នុងបញ្ហាតៃវ៉ាន់និងហុងកុង ព្រោះថាវាគឺជារឿងផ្ទៃក្នុងរបស់ចិនសុទ្ធសាធ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia