តារាកំប្លែង នីឡា សរសើរ យ៉ង់ ស្រី នីត ថាស្អាតពេញៗមាត់ ចំណែកស្រី ខួច កូននាយ ពែកមី វិញានាងបែរជាថា...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ ៖ ពិតណាស់ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបរួចមកហើយថា នៅកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងស្រី​ យ៉ង់ ស្រីនីត ដែលរស់នៅខេត្តមណ្ឌល់គីរី មហាជនសរសើរថាស្រី នីត មានរូបសម្រស់ស្រស់ស្អាតខ្លាំងពីធម្មជាតិ ដែលគួរឲ្យចង់គយគន់ខ្លាំងបំផុត ។ 

យ៉ាងណាមិញដោយក្តីអាណិតអាសូរឃើញស្រីនីត លំបាកខ្លាំងពេកទើបតារាកំប្លែងនាយ ពែក មី បានឲ្យស្រីនីតឡើងមកភ្នំពេញជាមួយនិងម្តាយដើម្បីថតរឿងខ្លីជាមួយខ្លួនហើយឃើញថាលោកក៏បានយកចិត្តទុកដាក់ខ្លាំងលើស្រីនីត បន្ទាប់ពីថតរឿងហើយឃើញថាស្រីនីត ត្រូវបានសម្អាងការជាច្រើនបានទាក់ទងឲ្យទៅថតសម្លៀលបំពាក់បុរាណ ។ 

ដោយឡែកនេះបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា Win Samangka & Salon បានបង្ហាញ សកម្មភាពតុបតែងមុខ ស្រីនីត និងកូនស្រីតារាកំប្លែងល្បីនាយ ពែកមី យ៉ាងយកចិត្តទុកដាក់ ដោយថែមទាំងភ្ជាប់មកជាមួយនិសារមួយឃ្លាដែលមានអត្ថន័យបែបនេះផងដែរថា ៖ «ចង់ដឹងថា វីន ផាត់មុខអោយប្អូនស្រីយ៉ុងស្រីនីតកំពុងល្បីក្នុងបណ្ដាយសង្គម ស្អាតបែបកូនកាត់ និង ស្រីខួច កូនបងពាក់មី ស្រស់ស្អាតយ៉ាងណាសូមតាមដានទាំងអស់គ្នា»។

យ៉ាងណាមិញក្រោយឃើញក្មេងស្រីទាំងពីរនាក់នេះបានតែងខ្លួនរួច ស្រាប់តែតារាកំប្លែងស្រី កញ្ញា នីឡា ដែលជាកូនស្រី សំណព្វចិត្តលោកតាវុិចទ័រ បានលាន់មាត់ដាក់ ស្រីនីត បែបនេះថា ៖  " បានជួបហើយ គួរអោយស្រឡាញ់ណាស់អូនស្រី "។ ភ្នែកមុត ច្រមុះស្រួច សម្បុរ Brown skin ស្អាតណាស់ ជូនពរអូន សំណាងល្អ "។ ចំណែកកូស្រីរបស់នាង ពែកមី វិញត្រូវកញ្ញា នីឡា និយាយបែបនេះថា  «ស្រីខួចក្រមុំហើយ ជិតបានប្ដីដូចចែដែរហើយ»៕ អត្ថបទដោយ​ ៖ ហ៊ាង 

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖