នាយ ពាក់មី ថា បើកូនៗរបស់លោកមានទេពកោសល្យខាងសិល្បៈ និងជួយជំរុញឲ្យចូលសិល្បៈ ព្រោះថា ជីវិតខ្ញុំជោគជ័យមានថ្ងៃនេះ​ ក៏ដោយសារ...
ស៊ីហៀង
-

ដូចដែលបងប្អូនមហាជន ជាច្រើនបានជ្រាបរួចមកហើយ ពីការជីវិតតស៊ូ របស់លោក ពាក់មី ដែលរូបលោកពីមុនឡើយគឺជាកម្មករសំណង់ រកមួយថ្ងៃហូបមួយថ្ងៃតែប៉ុណ្ណោះ។ បន្ទាប់ពីលោកបានចាប់ចូលសិល្បៈជីវិតរបស់លោក ក៏កាន់តែមានភាពប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់បងប្អូនគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស។

ការតស៊ូរបស់លោក នៅក្នុងវិស័យសិល្បៈនេះ មានលំបាកខ្លះ សប្បាយខ្លះ ដោយការខិតខំប្រឹងប្រែង​ របស់លោក បានធ្វើឲ្យជីវិតរបស់លោក គឺមានល្អប្រសើរឡើង មិនលំបាកដូចមុន។ ដោយឡែក នៅថ្ងៃនេះ តារាកំប្លែងដ៏ល្បីឈ្មោះរូបនេះ បានបង្ហោះសារថា "ជីវិតខ្ញុំជោគជ័យមានថ្ងៃនេះ​ ដោយសារសិល្បៈ​ ដូចនេះកូនៗខ្ញុំបេីកូនមានទេពកោសល្យ ខ្ញុំនឹងជំរុញបន្ថែម​ អោយចូលសិល្បៈ​ "។