(វៀតណាម) យោងតាមសារពត៏មានវៀតណាម Toui Tre ចេញផ្សាយចុះផ្សាយថ្ងៃទី២៤ វិច្ឆិកា នេះ បាននាំគ្រប់គ្នាអោយបានស្គាល់ជាមួយបុរសម្នាក់ ដែលមានឈ្មោះថា Hien មានវ័យ៤៤ឆ្នាំ រស់នៅជាមួយឪពុករបស់ខ្លួនហើយនិងម្តាយចុង ក្នុងតំបន់ Ving Long ប្រទេសវៀតណាម។
ដោយសារខ្លួនមានមុខមាត់មិនស្អាតដូចគេ ការនិយាយស្តីយឺតៗនិងតិចៗ រួមទាំងបញ្ហសុខភាពមួយចំនួនទៀតនោះ ធ្វើអោយគ្រប់គ្នាហៅHienថា Ba Lep។ប៉ុន្តែ ទោះបីជាHien មានមុខមាត់បែបនេះក៏ដោយ រូបគេតែងតែមានស្នាមញញឹមជានិច្ច ទោះបីជាគេត្រូវគ្រប់គ្នាមើលងាយ ស្អប់ខ្ពើម មិនចង់និយាយជាមួយ ហើយក្មេងៗមួយចំនួនខ្លាចក៏ដោយ ប៉ុន្តែ Hien និយាយថា “ខ្ញុំមិនអីទេ ហើយខ្ញុំនិងជួយអ្នកដែលមានសំណាងតិចជាងខ្ញុំ”។Hien គេបន្តថា “មានតែសត្វបក្សីប៉ុណ្ណោះដែលមានអារម្មណ៍ល្អជាមួយមុខមាត់របស់ខ្ញុំ”។
គេមកអោយចំណីដល់បក្សីជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលមានជំងឺកូវីដ-១៩ ដែលហាមមិនអោយមានការជួបជុំ គេនិយាយថាបក្សីត្រូវការគេបំផុតនៅក្នុងពេលនេះ ព្រោះគ្មានការជួបជុំដើរលេង មានន័យថាគ្មានអាហារសល់សំរាប់ពួកវានោះទេ។ឪពុករបស់Hienបានប្រាប់អោយដឹងថា នៅពេលកើតមកHienមានសុខភាពនិងមុខមាត់ធម្មតាដូចគេដូចឯង ប៉ុន្តែនៅពេលគេឈានចូលអាយុ៥ឆ្នាំ គាត់និងម្តាយរបស់Hienចាប់អារម្មណ៏ថាក្បាលរបស់គេដូចជាចេញអ្វីចំលែក ហើយគេក្តៅខ្លួនខ្លាំងណាស់។
ប៉ុន្តែដោយសារពេលនោះគាត់នៅតំបន់ដាច់ស្រយាល ជីវភាពខ្វះខាតគ្មានលទ្ធភាពនាំគេទៅពេទ្យធំ ទើបនំាគេទៅពេទ្យក្នុងភូមិមួយ ហើយបានត្រឹមតែចាក់ថ្នាំបន្ថយកំដៅប៉ុណ្ណោះ ហើយក្រោយមក គ្រប់យ៉ាងមិនបានប្រសើរឡើយ ក្បាលរបស់គេចាប់ផ្តើមធំនិងក្លាយទៅជាបែបនេះទែម្តង។
Hienស្រលាញ់ការសិក្សាណាស់ ប៉ុន្តែរៀនបានមួយរយះពេលខ្លីប៉ុណ្ណោះ ព្រោះថាមិត្តរបស់គេខ្លាចនិងមិននិយាយរកគេនោះទេ ដោយមិនចង់អោយអ្នកផ្សេងពិបាក គេក៏សំរេចចិត្តឈប់រៀន ហើយនៅតែក្នុងផ្ទះ មិនសូវចេញទៅណាទេ ព្រោះមិនចង់លឺគ្រប់គ្នានិយាយមិនល្អពីខ្លួន។
ដោយឡែក បន្ទាប់ពីម្តាយHien.ស្លា.ប់. ឪពុកគេក៏រៀបការម្តងទៀត ដំបូងម្តាយចុងរបស់Hien មិនធ្លាប់និយាយជាមួយគេនោះទេ ហើយថែមទំាងមិនហ៊ាននៅចិត្តគេទៀតផង ប៉ុន្តែយូរៗទៅអ្នកស្រីបានអោយដឹងថា “ Hienបានធ្វើអោយរបាំងក្នុងចិត្តរបស់ខ្ញុំរលាយបាត់ទៅ ព្រោះតែគេមានទឹកចិត្តល្អ ចេះជួយយកអាសារ ស្តាប់បង្គាប់ គេធ្វើអោយខ្ញុំមិនស្រលាញ់គេមិនបាននោះទេ”។អ្នកស្រីបានបន្តថា “ខ្ញុំមិនគួរវាយតំលៃមនុស្សតែសំបកក្រៅនោះទេ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ tuoitrenews