លោកJoe Biden ថ្លែងថា “ អាមេរិកត្រលប់មកវិញហើយ យើងត្រៀមរួចរាល់ក្នុងការដឹកនាំពិភពលោកម្តងទៀត”
-

(បរទេស) យោងតាមសារព័ត៏មាន CNA ចុះផ្សាយនៅព្រឹកថ្ងៃទី ២៥ នេះបានអោយដឹងថា ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃឌិន បានថ្លៃងកាលពីថ្ងៃទី២៤ ម្សិលមិញនេះថា “អាមេរិកត្រលប់មកវិញហើយ យើងត្រៀមរួចរាល់ក្នុងការដឹកនាំពិភពលោកម្តងទៀត”។លោកបានបដិសេធគោលនយោបាយលោកTrump “America First” ដែលលោកគិតថានោះជានយោបាយឯកតោភាគី ហើយលោកបានបន្តថា ខ្លួននិងប្តេជ្ញាធ្វើការជាមួយនិងបណ្តាសម្ព័ន្ធមិត្តរបស់អាមេរិកឡើងវិញ។

គួរបញ្ជាក់ថា រយះពេល៤ឆ្នាំក្នុងការកាន់ដំណែងរបស់លោក Trump ធ្វើអោយសម្ព័ន្ធមិត្តអាមេរិកជាច្រើននៅទ្វីបអឺរ៉ុបនិងបណ្តាប្រទេសមួយចំនួនទៀតមិនពេញចិត្ត ពាក់ព័ន្ធនិងការប្រឆាំងនិងសម្ព័ន្ធមិត្តNATO ទំនាក់ទំនងពាណិជ្ជកម្ម ដំឡើងពន្ធនាំចូលពីអឺរ៉ុប បោះបង់កិច្ចព្រមព្រៀងអន្តរជាតិមួយចំនួនចោល ហើយបែរជាទៅមានទំនាក់ទំនងជិតស្និតជាមួយមេដឹកនាំផ្តាច់ការ។

លោកBiden បានថ្លែងបន្តថា “អាមេរិកនិងមានការគិតចាស់ ទំលាប់មិនផ្តាស់ប្តូរ ក្នុងទំនាក់ទំនងការបរទេសជាមួយសម្ព័ន្ធមិត្ត ពួកយើងធ្វើការជាក្រុម ហើយនេះបានបង្ហាញយ៉ាងច្បាស់ថាអាមេរិក បានត្រលប់មកវិញហើយ និងត្រៀមខ្លួនរួចរាល់ដើម្បីដឹកនាំពិភពលោកសារជាថ្មី ពួកយើងមិនដកថយ ពួកយើងអង្គុយនៅពីមុខ ដើម្បីប្រឈមមុខនឹងសត្រូវរបស់យើង ហើយជាពិសេសយើងមិនច្រានចោលសម្ព័ន្ធមិត្តរបស់យើង តែយើងនិងត្រៀមខ្លួនក្រោកឈរ ដើម្បីគុណតំលៃរបស់យើង”។

គួរបញ្ជាក់ថា ការតែងតាំងមន្រ្តីសំខាន់ៗរបស់លោកBiden បានធ្វើឡើងបណ្តើរៗហើយ ហើយរូបលោកនិងក្រុមការងារនៅតែរងចាំការស្បថចូលកាន់ដំណែងជាផ្លូវការនៅថ្ងៃទី ២០ កមរា ឆ្នាំ២០២១ ខាងមុខតែប៉ុណ្ណោះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia