មិនគួរអោយជឿ! ញាំអីអស់តែ៧ដុល្លា តែបុរសម្នាក់អោយលុយធីបម្ចាស់ហាងដល់ទៅ៣០០០ដុល្លារ ព្រោះតែ...
-

(អាមេរិក) យោងតាមសារព័ត៏មាន CNNចុះផ្សាយកាលនៅថ្ងៃទី២៥ វិច្ឆិកា នេះបានអោយដឹងថា ម្ចាស់ហាងតូចមួយនៅក្នុងតំបន់Cleveland បានជួបរឿងគួរអោយភ្ញាក់ផ្អើល ដោយថ្ងៃនេះគឺជាថ្ងៃចុងក្រោយ បន្ទាប់ពីសំរេចចិត្តបិទហាងព្រោះការកើនឡើងនៅចំនួនអ្នកឆ្លងកូវីដ-១៩នៅរដ្ឋOhioនេះ។

Brendon Ring ដែលជាម្ចាស់ហាងNight Townនិយាយថា គាត់គឺបើកហាងដូចធម្មតា ដោយគ្រាន់តែថានេះជាថ្ងៃចុងក្រោយដែលលោកសំរេចចិត្តបិទហាង ហើយវាជាថ្ងៃអាទិត្យគឺមានភ្ញៀវជាច្រើនបានចូលមកញំាអីក្នុងហាងរបស់ខ្លួនដូចរាល់ដង។លោកបន្តថា បន្តិចក្រោយមកមានបុរសម្នាក់ចូលមកហើយកុម្ម៉ុងអាហារញាំ តែក្រោយពីញាំបានតែ២ទៅ៣ម៉ាត់ គាត់ក៏ស្រែកថា សុំគិតលុយ។

ក្រោយមក បុរសម្នាក់នោះបានយកលុយទៅអោយRing ដោយនិយាយថា “សំណាងល្អគ្រប់គ្នា ជួបគ្នាពេលបើកហាងម្តងទៀត ហើយនេះសូមយកទៅចែកគ្នាចុះ”។ពេលRing មើលក្រដាសនេះដំបូង គាត់ស្មានថា៣០០ដុល្លា ប៉ុន្តែពេលលោកពាក់វ៉ែនតាទៅ គឺឃើញថាវាដល់ទៅ៣០០០ដុល្លារ ជាលុយធីប ដោយអាហារអស់តែ៧ដុល្លារប៉ុណ្ណោះ។

គាត់ប្រញាប់រត់ទៅហៅបុរសនោះវិញ ខ្លាចក្រែងថាគេវេរអោយច្រលំ ប៉ុន្តែបុរសម្នាក់នោះនិយាយថា “អត់ទេ ខ្ញុំតាំងចិត្តអោយ ចែកគ្នាជាមួយបុគ្គលិកលោកចុះ សំណាងគ្រប់គ្នា រីករាយបុណ្យគ្រីស្មាគ ជួបគ្នាពេលបើកហាងម្តងទៀតណា”។គាត់និងបុគ្គលិកគាត់ត្រេកអរណាស់ ហើយមានបុគ្គលិកម្នាក់រំភើបចិត្តដល់ថ្នាក់យំទៀតផង ដោយនិយាយថាឆ្នាំនេះជាឆ្នាំដ៏លំបាក ប៉ុន្តែបុរសម្នាក់បានចែកចាយក្តីស្រលាញ់មួយដល់ពួកយើង។Ring បានអោយដឹងថា ថ្ងៃនោះមានបុគ្គិលិកធ្វើការ៤នាក់ ដូច្នេះហើយក្នុងម្នាក់គឺទទួលបាន៧៥០ដុល្លា។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn