ពុទ្ធោអើយ ! លោកយាយកំសត់ ដែលត្រូវម៉ូតូបុកពេញទំហឹង កាលពីថ្ងៃម្សិលមិញ ពេលនេះគាត់ បានទទួលមរណ ភាពហើយ
ស៊ីហៀង
-

ដូចដែលបងប្អូនជាច្រើនដែលលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកដជាបានជ្រាបហើយថា កាលពីថ្ងៃម្សិលមិញនេះ លោកយាយកំសត់ម្នាក់ ត្រូវបានម៉ូតូបុកពេញទំហឹង បណ្តាលឲ្យរងរបួស ហើយក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្រ្គោះ តែជាអកុសល លោកយាយបានចែកឋានបាត់ទៅហើយ។

ដោយឡែកនៅមុននេះបន្តិច ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Srey A Nong គាត់បានបង្ហោះសារយ៉ាងក្រៀមក្រំពីការបាត់បង់លោកយាយ យ៉ាងដូច្នេះថា "ដំណឹងមរណះភាព ឧបាសិកា ឌុល ណុប ស្លា.ប់ដោយគ្រោះថ្នាក់ចរាចរណ៍ ដង្កល់នៅផ្ទះរបស់ខ្ញុំស្ដិតនៅភូមិ វត្តបូព៍ សង្កាត់សាលាកំរើត ខេត្តសៀមរាប ( ជិតតារាងបាល់វត្តបូព៍) លេខទូរស័ព្ទទំនាក់ទំនង 093852476 . 093902708/​093 981 112 នេះជាលេខរបស់ខ្ញុំម្ចាស់ហ្វេសបុកផ្ទាល់។

សូមអគុណច្រើនសំរាប់បងប្អូនអ៊ុំពូមីងមិត្តជិតឆ្ងាយ ដែលបានចូលរួមជាថវិកាដើម្បីចូលរួមបុណ្យស.ពរបស់លោកយាយដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ។

ជាមួយគ្នានោះផងដែរ លោកតាំង គឹមឡេង ក៏បានបង្ហោះសារយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុតថា "ចៅពិតជាសុំទោស​ ចៅមិនទាន់បានចេញដំណេីរទៅផងលោកយាយបានទទួលមរណ ភាពបាត់ទៅហេីយ​ គោលដៅចៅត្រូវទៅសៀមរាបគិតថាអាចជួយលោកយាយបានខ្លះតែចៅសុំចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង"។