Kaavan ដែលជាសត្វដំរីដ៏កំសត់មួយក្បាលរបស់ប៉ាគីស្ថាន និងធ្វើដំណើរមករកជម្រកថ្មី លើទឹកដីកម្ពុជា
-

(បរទេស) យោងតាមសារព័ត៏មាន Bangkok Post ចុះផ្សាយនៅថ្ងៃ២៥ វិច្ឆិកា នេះបានអោយដឹងថា សត្វដំរីវ័យ៣៥ឆ្នាំ ដែលមានឈ្មោះថា Kaavan និងធ្វើដំណើរដើម្បីមកទឹកដីកម្ពុជាដើម្បីស្វែករកជម្រកថ្មីដែលល្អប្រសើរជាងមុន។

លោក Saleem Shaikh អ្នកនាំពាក្យក្រសួងបម្រែបម្រួលអាកាសធាតុប្រទេសប៉ាគីស្ថាន បានអោយដឹងថា Kaavan និងធ្វើដំណើរទៅកាន់ដែនជម្រកសត្វព្រៃកម្ពុជានៅថ្ងៃអាទិត្យសប្តាហ៏នេះ។Kaavan រស់នៅក្នុងស្ថានភាពដ៏អាក្រក់ជាច្រើនឆ្នាំណាស់មកហើយ គឺនៅក្នុងសួនសត្វអ៊ីស្លាម៉ាបាដ “ Islambad” ដែលធ្វើឱ្យមានការថ្កោលទោសពីអន្តរជាតិនិងគូសបញ្ជាក់ពីស្ថានភាពដ៏អាក្រក់នៃសួនមួយនេះចំពោះសត្វ ដែលជាហេតុធ្វើអោយចៅក្រម ចេញសេចក្តីប្រកាសកាលពីខែឧសភា បញ្ជាឱ្យរើសត្វទាំងអស់ចេញ។


ទីបំផុតការធ្វើយុទ្ធនាការដោយសកម្មជនសិទ្ធិសត្វ បានសំរេចហើយ គ្រប់គ្នាបានធ្វើការអបអរ និងធ្វើកម្មវិធីលាគ្នាជាលើកចុងក្រោយជាមួយនិងKaavan មុនពេលគេធ្វើដំណើរមកកម្ពុជា។លោក Marion Lombard អនុប្រធានបេសកកម្មរបស់អង្គការ Four Paws International បានមានប្រសាសន៍ថា “ យើងជូនពរអោយKaavanចូលនិវត្តន៍ដោយសប្បាយរីករាយ ហើយពួកយើងនិងនឹកដល់គេជានិច្ច”។

គួរបញ្ជាក់ថា Kaavan រស់នៅក្នុងស្ថានភាពដ៏អាក្រក់ រួមមានការដាក់.ច្រ.វ៉ាក់.និង.វា.យ.ធ្វើ.បា.ប.និងផ្សេងៗទៀត ចំណែកឯមិត្តដំរីរបស់Kaavanមួយក្បាល ដែលធ្វើដំណើរមកពី Sri Lanka ជាមួយគ្នានោះបាន.ស្លា.ប់.នៅក្នុងសួនសត្វនេះកាលពីឆ្នាំ២០១២ ដោយក្រុមអ្នកឃ្លាំមើលសិទ្ធសត្វបានអោយដឹងថា វាគឺមកពីការធ្វើ.ទា.រុណ.កម្ម.ហួសហេតុពីសួនសត្វមួយនេះ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost.