(បរទេស) យោងតាមសារព័ត៏មានCNNចុះផ្សាយនៅថ្ងៃទី២៦វិច្ឆិកា បានអោយដឹងថា លោកDiego Maradona ដែលជាវីវបុសបាល់ទាត់អាហ្សង់ទីន បានទទួលមរណៈភាពក្នុងវ័យ៦០ឆ្នាំ ដោយសារបញ្ហាបេះដូង។គួរបញ្ជាក់ថា គាត់គឺជាវីវបុរសរបស់អាហ្សង់ទីន ដែលបានជួយអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup ឆ្នាំ១៩៨៦។
តែជាអកុសល្យ នៅយប់ថ្ងៃទី២៥ វិច្ឆិកានេះ សារព័ត៏មានធំៗក្នុងពិភពលោក បានចេញផ្សាយដំណឹងដ៏ក្រៀមក្រំមួយ ចំពោះប្រទេសអាហ្សង់ទីនដែលបាត់បង់ស្តេចកីឡាករបាល់ទាត់របស់ខ្លួន ក្នុងវ័យ៦០ឆ្នាំ ដោយសាររោគបេះដូង។ប្រធានសមាគមបាល់ទាត់អាហ្សង់ទីនលោក Claudio Tapia និយាយថា “ វាជារឿងដែលគួរអោយសោកស្តាយបំផុតដែលបាត់បង់វីរបុរសរបស់យើង ពួកយើងគ្មានថ្ងៃបំភ្លេចវីរបុរសរបស់យើងនោះទេ”។
ចំណែកប្រធានាធិបតី អាហ្សង់ទីនលោក Alberto Fernadez ប្រកាសការកាន់ទុក្ខទូទាំងប្រទេសចំនួន៣ថ្ងៃ ក្នុងការបាត់បង់វីរបុរសបាត់ទាត់របស់ខ្លួន លោកថែមទាំងបានចេញសាររំលែកទុក្ខក្នុងបណ្តាញសង្គមTwitterផ្ទាល់ខ្លួនរបស់លោកថា “ អ្នកបាននាំប្រទេសរបស់យើងឈរលើកំពូលនៃពិភពលោក អ្នកធ្វើអោយពួកយើងមានមោទនៈភាពណាស់ អ្នកគឺអស្ចារ្យជាងគេបំផុត ពួកយើងរីករាយនិងអរគុណបំផុតដែលពួកយើងមានវត្តមានរបស់អ្នក”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn