ពលរដ្ឋអាមេរិកមិនខ្វល់ការហាមរបស់មន្រ្តីសុខាភិបាល​ ជំនះធ្វើដំណើរក្នុងថ្ងៃបុណ្យThanksgiving ក្នុងចំនួនដ៏ច្រើនពុំធ្លាប់មាន គឺដល់ទៅ...
-

(បរទេស) យោងតាមសារព័ត៏មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី ២៦ វិច្ឆិកា នេះបានអោយដឹងថា ជនជាតិអាមេរិកបានព្រងើយកន្តើយចំពោះការទទូចសុំពីមន្រ្តីរដ្ឋនិងថ្នាក់មូលដ្ឋានដើម្បីស្នាក់នៅផ្ទះសម្រាប់ថ្ងៃបុណ្យThanksgiving ចំពោះការរីករាលដាលនៃការឆ្លងវីរុសធ្ងន់ធ្ងរបំផុតនៅសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការព្រមានថ្មីៗទាក់ទងក្នុងការធ្វើដំណើរពីមន្ត្រីសុខាភិបាល ទំរាំអាចប្រើប្រាស់វ៉ាក់សាំងក្នុងពេលប៉ុន្មានសប្តាហ៏ទៀត។

ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden បានចូលរួមនៅក្នុងការអំពាវនាវឱ្យមានសុវត្ថិភាពដោយជំរុញឱ្យប្រជាជនលះបង់ការជួបជុំគ្រួសារធំ ៗ ពាក់ម៉ាស់ការពារនិងរក្សាការឃ្លាតឆ្ងាយពីសង្គម លោកបន្តថា “គ្រប់យ៉ាងនិងត្រលប់មកដូចដើមវិញ ខ្ញុំសន្យា រឿងនេះនិងកើតឡើង គ្រប់យ៉ាងនិងមិននៅបែបនេះរហូតនោះទេ”។

គួរបញ្ជាក់ថា ពលរដ្ឋអាមេរិកធ្វើដំណើរតាមយន្តហោះពីរដ្ឋមួយទៅរដ្ឋមួយ ដោយគិតត្រឹមថ្ងៃអាទិត្យមានអ្នកធ្វើដំណើររហូតដល់ទៅ១.០៤៧លាននាក់ ដែលនេះជាចំនួនខ្ពស់បំផុតពុំធ្លាប់មាន ចាប់តាំងពីមានការរីករាលដាល់ជំងឺកូវីដ។អ្នកដំណើរម្នាក់ មានឈ្មោះថា Daliza Rodriguez វ័យ៣៣ដែលជាគ្រូបង្រៀនកុមារ លោកបានធ្វើដំណើរពី ព្រលានយន្តហោះទីក្រុងNew York ទៅរដ្ឋ Texas លោកបាននិយាយថា “ ពួកយើងដឹងថាវាគឺប្រថុយនិងគ្រោះថ្នាក់ តែពួកយើងចង់ជួបជុំគ្រួសារ យើងខានជួបគ្នាជាយូរណាស់មកហើយ”។

 ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia