(បរទេស) យោងតាមសារព័ត៏មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី ២៦ វិច្ឆិកានេះបានអោយដឹងថា រដ្ឋមន្រ្តីជលផលដែលសង្ស័យពីបទទទួលសំណូកក្នុងការនាំចេញបង្កងដង្កូវដ៏កម្រ និងបានប្រើប្រាស់លុយទំាងនោះក្នុងការចាយវាយនិងទិញរបស់ថ្លៃៗជាមួយក្រុមគ្រួសារក្នុងដំណើរកិច្ចការងារនៅសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រនិងនេសាទលោក Edur Prabowo ត្រូវបានចាប់ខ្លួននៅពេលដែលលោកមកដល់អាកាសយានដ្ឋានអន្តរជាតិ Soekarno Hatta ទីក្រុងហ្សាកាតាកាលពីព្រឹកថ្ងៃពុធ ទី២៥វិច្ឆិកា បន្ទាប់ពីដំណើរទស្សកិច្ចការងារនៅសហរដ្ឋអាមេរិក។លោក Prabowo បានធ្វើការសូមទោស ហើយនិយាយថា “ ខ្ញុំនឹងទទួលខុសត្រូវចំពោះអ្វីដែលខ្ញុំបានធ្វើ”។
គណៈកម្មការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី ចោទប្រកាន់ លោកPrabowo ពីបទទទួលសំណូកពីក្រុមហ៊ុនមួយចំនួនតាមរយះជំនួយការផ្ទាល់ខ្លួនរបស់លោក២រូប ដែលគិតជាទឹកប្រាក់យ៉ាងហោចណាស់គឺ ២៤០,០០០ដុល្លាអាមេរិក។
ដោយឡែក លោកប្រធានាធិបតី Joko Widodo មានប្រសាសន៏ថា លោកគោពសេចក្តីសម្រេចរបស់គណៈកម្មការប្រឆាំងអំពើពុករលួយ ក្នុងការចាប់ខ្លួនលោក Prabowo។ លោកបានបន្តទៀតថា “ ខ្ញុំជឿជាក់ថាគណៈកម្មការប្រឆាំងអំពើពុករលួយ និងធ្វើការប្រកបដោយតម្លាភាព បើកចំហ និងប្រកបដោយជីជ្ជាជីវៈខ្ពស់។រដ្ឋាភិបាលគាំទ្រជានិច្ចដល់កិច្ចខិតខំប្រឹងប្រែងលុបបំបាត់អំពើពុករលួយ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia