ក្រុមហ៊ុនAmazon ផ្តល់ទឹកប្រាក់ ចំនួន៥០០លានដុល្លារសហរដ្ឋអាមេរិក ជូនដល់បុគ្គលិកពេទ្យជួរមុខរបស់...
-

(បរទេស) យោងតាមទីភ្នាក់ងារសារព័ត៏មាន Reuters ចុះផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា បានអោយដឹងថា Amazon ដែលជាក្រុមហ៊ុនលក់អីវ៉ាន់តាមអ៊ឺនធឺណិតដ៏ធំជាងគេក្នុងពិភពលោក បានបរិច្ចាកទឹកប្រាក់ចំនួន ៥០០លានដុល្លាសហរដ្ឋអាមេរិក ដល់បុគ្គលិកពេទ្យជួរមុខរបស់អាមេរិក ដែលបានធ្វើការយ៉ាងហត់នឿយ ខណៈអាមេរិកមានអ្នកឆ្លងច្រើនជាងគេបំផុតក្នុងពិភពលោក។

បុគ្គលិកពេទ្យជួរមុខទាំងអស់ មិនមានពេលសំរាកទេ បើទោះបីនេះជារដូវកាលវិស្សមកាលសំរាប់ពលរដ្ឋអាមេរិកក៏ដោយចុះ។មិនត្រឹមតែបុគ្គលិកពេទ្យទេ បុគ្គលិកដែលធ្វើការពេញម៉ោងនៅAmazon បានមួយខែឡើងនិងទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣០០ដុល្លា ហើយចំនែកបុគ្គលិកធ្វើការក្រៅម៉ោងនិងទទួលបាន១៥០ដុល្លាជាប្រាក់ឧបត្ថមដូចគ្នាដែរ។គេចាត់ទុកថា នេះជាការដូរដ៏ពិសេសមួយសំរាប់ឪកាសបុណ្យThanksgiving និងការជិតឈានមកដល់នៃរដូវកាលChristmas។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ reuters