រយះពេល២៨ថ្ងៃ រដ្ឋVictoria មិនមានអ្នកឆ្លងកូវីដ-១៩ករណីថ្មីសូម្បីតែម្នាក់ ហើយថែមទាំង...
-

(បរទេស) យោងតាមទីភ្នាក់ងារសារព័ត៏មាន Reuters ចុះផ្សាយនៅព្រឹកថ្ងៃពី២៧ វិច្ឆិកា នេះបានអោយដឹងថា Victoria ដែលជារដ្ឋធំជាងគេបង្អស់ទី២របស់ប្រទេសអូស្ត្រាលី ដែលមានធ្លាប់ជារដ្ឋដ៏ក្តៅគគុកព្រោះតែមានអ្នកឆ្លងច្រើនបំផុត បានអោយដឹងកាលពីថ្ងៃសុក្រថា វាបានកន្លងផុតទៅ ២៨ ថ្ងៃហើយដោយមិនបានរកឃើញការឆ្លងថ្មីណាមួយទេ។

រយះពេល២៨ថ្ងៃមកនេះ រដ្ឋVictoria មានអ្នកឆ្លងសូន្យនាក់ ខណៈអ្នកឆ្លងកាលពីមុនត្រូវបានព្យាបាលជា ហើយក្រុមគ្រូពេទ្យ អនុញ្ញាតអោយចេញពីមន្ទីពេទ្យអស់ទៅហើយ។ដោយឡែក នេះគឺជារឿងគួរអោយអបអរសាទរមួយ ដែលរដ្ឋមួយនេះ ធ្លាប់តែរកឃើញអ្នកឆ្លង៧០០នាក់ក្នុងមួយថ្ងៃ ហើយបានបិទព្រំដែនជាមួយរដ្ឋផ្សេងអស់ពេលជាច្រើនខែ ប្រែមកជារកឃើញសូន្យនាក់អស់រយះពេលជាង២៨ថ្ងៃ។

គួរបញ្ជាក់ថា អ្នកជំងឺដែលឆ្លងកូវីដ-១៩ នៅរដ្ឋនេះគឺព្យាបាលជាទាំងស្រុង និងត្រូវអនុញ្ញាតអោយចេញពីមន្ទីពេទ្យទាំងអស់នៅត្រឹមសប្តាហ៏នេះហើយ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ reuters