(បរទេស) យោងតាមសារព័ត៏មាន CNA ចុះផ្សាយនៅថ្ងៃ ២៧ វិច្ឆិកាបានអោយដឹងថា ប្រទេសអ៊ីតាលីបានរាយការណ៍អំពីការ.ស្លា.ប់.ចំនួន ៨២២ កាលពីថ្ងៃព្រហស្បតិ៍ (២៦ វិច្ឆិកា) គឺកើនឡើងពី ៧២២ ត្រឹមតែមួយថ្ងៃ ហើយចំនួនអ្នកឆ្លងនៅថ្ងៃព្រហស្បតិ៍ មានដល់ទៅ ២៩,០០៣ កើតឡើងជាថ្ងៃពុធ ដែលមានត្រឹមតែ ២៥,៨៥៣ ករណីប៉ុណ្ណោះ នេះបើតាមការអោយដឹងរបស់ ក្រសួងសុខាភិបាលប្រទេសអ៊ីតាលី។
ប្រទេសអ៊ីតាលីគឺជាប្រទេសលោកខាងលិចដំបូងបង្អស់ដែលបានរងគ្រោះដោយសារវីរុសនេះហើយ ហើយមានអ្នក.ស្លា.ប់.ចំនួន ៥២,៨៥០ នាក់ចាប់តាំងពីការរីករាលដាលជំងឺនេះបានកើតឡើងនៅក្នុងខែកុម្ភៈដែលជាចំនួនខ្ពស់បំផុតទី ២ នៅអឺរ៉ុបបន្ទាប់ពីចក្រភពអង់គ្លេស។
អ៊ីតាលីបានចុះបញ្ជីចំនួនអ្នកឆ្លងដល់ទៅ ១.៥១០ លានករណីផងដែរ។អ៊ីតាលី ត្រូវ.វា.យ.ប្រ.ហារ.ដោយវីរុសកូរ៉ូណា ជាថ្មីម្តងទៀតនៅពាក់កណ្តាលខែវិច្ឆិកា ដែលធ្វើអោយមន្ទីពេទ្យមានសភាពដ៏មមាញឹកឡើងវិញ ខណៈមន្រ្តីសុខាភិបាលត្រូវបន្ថែមគ្រែនិងឧបករណ៏ផ្សេងៗទៀត សំរាប់ការកើនឡើងមួយនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia