ហត់នឿយមកយូរណាស់ហើយ សូមអោយវិញ្ញាណក្ខខ្ធ Kalia បានទៅកាន់សុគតិភព...
-

(បរទេស) យោងតាមសារព័ត៏មានBBC ចុះផ្សាយកាលពីថ្ងៃម្សិលមិញបានអោយដឹងថា កូនភ្លោះឥណ្ឌា Jaga នឹង Kalia ដែលកើតមកមានក្បាលជាប់គ្នានោះ គឺបានទទួលមរ.ណ.ភាពម្នាក់ហើយកាលពីថ្ងៃពុធ គឺKalia នៅអាយុ៥ឆ្នាំ។

គួរបញ្ជាក់ថា កូនភ្លោះទាំង២នេះ ដែលកើតមកមានក្បាលជាប់គ្នានោះ គឺទទួលបានការវះកាត់ដំបូងនៅពេលពួកគេមានអាយុ៣ឆ្នាំ ដោយមានក្រុមគ្រូពេទ្យជំនាញចំនួន៣០នាក់ ចូលរួមវះកាត់នៅមន្ទីពេទ្យ វិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌា នៃទីក្រុងដេលី ។នៅឆ្នាំ 2017 កូនភ្លោះត្រូវបានដំណើរការជាលើកដំបូងនៅក្នុងខែសីហាដោយក្រុមជំនាញ - ទីបំផុតក្បាលរបស់ពួកគេត្រូវបាន.បំ.បែក.ចេញពីគ្នានៅក្នុងការវះកាត់មួយផ្សេងទៀតនៅក្នុងខែតុលា។

កាលពីឆ្នាំមុនពួកគេត្រូវបានផ្លាស់ប្តូរទៅមន្ទីពេទ្យវេជ្ជសាស្ត្រ Srirama Chandra Bhanja ដែលជាមន្ទីរពេទ្យរដ្ឋមួយនៅក្នុងតំបន់នៃស្រុកកំណើតរបស់ពួកគេ បន្ទាប់ពីស្ថានភាពក្រោយការវះបានប្រសើរឡើង។ក្រុមគ្រូពេទ្យបានអោយដឹងថា វាគឺជារឿងដែលក្រុមគ្រូពេទ្យកម្រជួប ហើយការវះកាត់ខួរក្បាលប្រភេទនេះ គឺមានសភាពស្មុគស្មាញ និងគ្រោះថ្នាក់បំផុត ដែលករណីបែបនេះគឺមានតែ១ប៉ុណ្ណោះ ក្នុងចំនោមការផ្តល់កំណើតជាង៣លាននាក់។ 

តែដោយឡែក ការវះកាត់គឺទទួលបានជោគជ័យ ហើយពួកគេមិនមានបញ្ហាអ្វីទេ អស់ពេលជាង២ឆ្នាំទៅហើយ បើទោះបីជាពួកគេត្រូវសំរាកនៅមន្ទីពេទ្យក៏ដោយ។តែជាអកុសល្យ កាលពីសប្តាហ៍មុន ស្ថានភាពKalia ប្រែជាខុសធម្មតា ហើយកាន់តែយ៉ាប់យ៉ឺនខ្លាំង រហូតប្រែជាធ្ងន់ធ្ងរហើយក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះជីវិតគេបាន។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bbc