មិនត្រឹមតែឆ្លាតទេ តែ Bogie ក្លាយជាតារាល្បីរបស់អ្នកជិតខាងខ្លួនទៀតផង...
-

(បរទេស) Bogie ដែលគួរអោយស្រលាញ់ម្នាក់នេះ គឺមានអាយុ១១ ឆ្នាំហើយម្ចាស់របស់គេគឺមានឈ្មោះថា Gilbert Delos Reyes ដែលជាអ្នកបើកហាងលក់ម៉ូតូមួយកន្លែង នៅជិតទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។Gilbert បានអោយដឹងថា ខ្លួនបានទិញ Bogie មកកាលពីគេមានអាយុ១ខែ ក្នុងតំលៃ ១០០ពេសូ (២ដុល្លា) ប៉ុន្តែសំរាប់គាត់Bogie គឺមានតំលៃលើសពីនេះឆ្ងាយណាស់។

គាត់តែងតែ តែងខ្លួនស្អាតៗអោយគេ មានអាវ មួក និងវ៉ែនតាខ្មៅជាដើម និងបង្រៀនគេអោយចេះជិះម៉ូតូជាមួយគាត់នៅអាយុ៤ខែ ហើយក្រោយមក អោយតែលឺសំលេងគាត់បញ្ឆេះម៉ូតូគេក៏លោតឡើងភ្លាម។Bogie ពិតជាឆ្លាតណាស់ រហូតដល់អ្នកជិតខាងនរណាៗក៏ល្បីពីឈ្មោះរបស់គេដែរនិងស្រលាញ់គេគ្រប់គ្នាៗ ហើយរាល់ពេលមានភ្ញៀវមកហាងម៉ូតូគាត់ ពួកគេតែងតែសុំBogie ថតរូបជាមួយទាំងអស់។

សំរាប់គាត់ Bogie ប្រៀបដូចជាកូនប្រុសម្នាក់អញ្ចឹង វាបាននៅជាមួយគាត់អស់ពេល១១ឆ្នាំហើយ យើងដើរលេងគ្រប់កន្លែងជាមួយគ្នា គេគឺជាចំនែកដ៏ធំមួយនៅក្នុងជីវិតរបស់ខ្ញុំ។គាត់បានបន្តថា គេមិនត្រឹមតែគួរអោយស្រលាញ់ទេ ប៉ុន្តែថែមទាំងជាអង្គរក្សដ៏ល្អទៀតផង មានថ្ងៃមួយមានចោរបម្រុងលួចខ្សែរកមាសរបស់ម្ចាស់គេ ប៉ុន្តែគេបានដេញចោរនោះអោយរត់បាត់ស្រមោលតែម្តង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia