(បរទេស) យោងតាមសារព័ត៏មាន Channel News Asia ចុះផ្សាយនៅរសៀលថ្ងៃ ២៧ នេះបានអោយដឹងថា សមាជិកសភាមកពីគណបក្សប្រ.ឆាំងរបស់តៃវ៉ាន់ Kuomintang (KMT) បានគប់សាច់ជ្រូកនិងប្រ.តាយប្រតប់ជាមួយសមាជិកសភាដទៃទៀតនៅក្នុងសភាកាលពីថ្ងៃសុក្រ (២៧ វិច្ឆិកា) នៅពេលពួកគេព្យាយាមបញ្ឈប់នាយករដ្ឋមន្រ្តីពីការសួរសំណួរនៅក្នុងការពិភាក្សាដ៏តានតឹងមួយស្តីពីការបន្ធូរបន្ថយការនាំចូលសាច់ជ្រូករបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតី Tsai Ing-wen បានប្រកាសកាលពីខែសីហាថាចាប់ពីថ្ងៃទី ១ ខែមករារដ្ឋាភិបាលនឹងអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកអាមេរិកដែលមានផ្ទុកសារធាតុ ractopamine ដែលជាសារធាតុបន្ថែមដែលជួយបង្កើនភាពគ្មានខ្លាញ់ប៉ុន្តែត្រូវបានហា មឃាត់នៅក្នុងសហភាពអឺរ៉ុបនិងចិនក៏ដូចជាសាច់គោអាមេរិកដែលមានអាយុច្រើនជាង ៣០ ខែ ។
គួរបញ្ជាក់ថា គណបក្សគូមិនតាង បានប្រ ឆាំងនិងបដិសេធដាច់ខាត មិនអោយធ្វើការនាំចូលទេ ដោយបារម្ភពីសុខភាពប្រជាជនលើបញ្ហាចំណីអាហារ ហើយខ្លួនតែងតែរារាំ ងគ្រប់ពេលដែលលោករដ្ឋមន្រ្តីលោក Su Tseng Chang មកពីគណបក្សកាន់អំណាច ឡើងនិយាយ ដោយពួកគេបានលើកបដា សើចចំអក ហើយថែមទាំងស្រែករញេរញៃពេញបន្ទប់ប្រជុំទៀតផង។
ប៉ុន្តែលោកSu នៅតែបន្តឡើងនិយាយ បន្ទាប់ពីឃើញបែបនេះ ស្រាប់តែសមាជិកសភាគណបក្សគូមិនតាង បានគ្រវែងសាច់ជ្រូក ហោះរំលងលើសមាជិកសភាផ្សេងទៀតៗ បង្កើតអោយមានការប្រ.តាយប្រ.តប់គ្នា ហើយបន្ទប់ប្រជុំពោរពេញដោយសភាពរញេរញៃ។ ដោយឡែក គណបក្សកាន់អំណាចបានធ្វើការ ថ្កោ លទោសចំៗ ចំពោះទង្វើគួរអោយស្អ ប់ខ្ពើ មរបស់គណបក្សគូមិនតាង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia