អ៊ីរ៉ង់និយាយថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ខ្លួនត្រូវបានគេធ្វើ.ឃា.ត.កាលពីថ្ងៃម្សិលមិញ អ៊ីរ៉ង់បានចោទប្រទេស...
-

(បរទេស) អ៊ីរ៉ង់បាននិយាយថាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរដ៏លេចធ្លោម្នាក់របស់ខ្លួនត្រូវបានគេធ្វើ.ឃា.ត.នៅថ្ងៃសុក្រ (២៧ វិច្ឆិកា) ក្នុងការ.វា.យ.ប្រ.ហារ.ទៅលើរថយន្តរបស់គាត់នៅខាងក្រៅទីក្រុងតេរ៉ង់ដែលបានចោទប្រកាន់.ស.ត្រូវ.របស់ខ្លួនគឺអ៊ីស្រាអែលថាជាអ្នកនៅពីក្រោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន Channel News Asia នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា នេះ។

ក្រសួងការពារជាតិអ៊ីរ៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់លោក Mohsen Fakhrizadeh បាន.រង.រ.បួ.ស.យ៉ាងធ្ងន់ធ្ងរនៅពេលដែលក្រុមអ្នក.វា.យ.ប្រ.ហារ.បាន.វា.យ.ប្រ.ហារ.រថយន្តរបស់គាត់មុនពេលពួកគេ.បា.ញ់.ស.ម្លា.ប់.ក្រុមសន្តិសុខរបស់គាត់។លោកក៏បានអំពាវនាវដល់សហគមន៍អន្ដរជាតិឱ្យ "បញ្ឈប់ស្តង់ដារទ្វេគួរឱ្យអាម៉ាស់របស់ពួកគេនិងថ្កោលទោសចំពោះអំពើ.ភេ.រវ.កម្ម.របស់រដ្ឋបែបនេះ" ។

គួរបញ្ជាក់ថា ការធ្វើ.ឃា.ត.លោក Fakhrizadeh កើតឡើងមិនដល់ពីរខែផងក្រោយពេលដែលលោក Joe Biden ជាប់ឆ្នោត។លោក Biden បានសន្យាថានឹងវិលត្រឡប់មករកការទូតជាមួយអ៊ីរ៉ង់ឡើងវិញបន្ទាប់ពីរយៈពេល ៤ ឆ្នាំ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៨ ហើយបានចាប់ផ្តើមដាក់ទណ្ឌកម្មលើប្រទេសនេះទៅវិញ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia