មិនគួរអោយជឿ! ទូរស័ព្ទរបស់អ្នកអាចផ្តល់ការជូនដំណឹងប្រសិនបើអ្នកបាននៅជិតអ្នកដែលមានផ្ទុកកូវីដ-១៩
-

(អាមេរិក) យោងតាមសារព័ត៏មានCNN ចុះផ្សាយនៅថ្ងៃ ទី២៨ វិច្ឆិកានេះបានអោយដឹងថា ខណៈអាមេរិកកំពុងមានការកើនឡើងអ្នកឆ្លងកូវីដកាន់តែច្រើន បច្ចេកវិទ្យាដែលមានលើទូរស័ព្ទApple និង Googleឥឡូវនេះ អ្នកអាចទទួលបានការជូនដំណឹងនៅរដ្ឋមួយចំនួន ប្រសិនបើអ្នកបាននៅជិតមនុស្សម្នាក់ ដែលធ្វើតេស្តវិជ្ជមានចំពោះ Covid-19 ។

ការដាស់តឿននេះបានធ្វើឡើងតាមរយៈកម្មវិធីរបស់នាយកដ្ឋានសុខាភិបាលរបស់រដ្ឋដែលប្រើបច្ចេកវិទ្យាប៊្លូធូសដើម្បីរកមើលនៅពេលដែល មានទំនាក់ទំនងជិតស្និទ្ធជាមួយទូរស័ព្ទរបស់អ្នកមានជំងឺ។គួរបញ្ជាក់ថាមានរដ្ឋចំនួន១៥ហើយ ដែលបានប្រើប្រាស់កម្មវិធីនេះ ប៉ុន្តែមានមនុស្សរាប់លាននាក់បានប្រើប្រាស់កម្មវិធីនេះ បើទោះបីជាវាមិនទាន់មាននៅក្នុងរដ្ឋរបស់ពួកគេក៏ដោយ។

ប៉ុន្តែយ៉ាងណាក៏ដោយ កម្មវិធីនេះមិនបានការពារអោយយើងអោយមានសុវត្ថិភាពទាំងស្រុងទេ ព្រោះថាវានិងជូនដំណឹងបន្ទាប់ពីអ្នកប៉ះពាល់ឬនៅជិតមួយអ្នកផ្ទុកកូវីដរួចរាល់ហើយតែប៉ុណ្ណោះ។តែបើទោះជាយ៉ាងនេះក្តី វាអាចជួយមិនអោយមនុស្សជាទីស្រលាញ់របស់់អ្នក ឬ អ្នកផ្សេងទៀតឆ្លងបន្តពីអ្នក បន្ទាប់ពីកម្មវិធីនេះបានធ្វើការជូនដំណឹងដល់អ្នកអោយនៅដាច់ដោយឡែក។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn